(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា លី ហួរ (Ly Hour) គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប។ លោកអ្នកឧកញ៉ាជាជនជាតិខ្មែរដែលកើតក្នុងឆ្នាំ១៩៥៤ នៅខេត្តកំពង់ចាម និងមានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា ស៊ាង លីម និងមានកូនប្រុសស្រីចំនួន ៤នាក់។
* លោកអ្នកឧកញ៉ាគឺជាស្ថាបនិក នៃសម្ព័ន្ធក្រុមហ៊ុន លី ហួរ គ្រុប (Ly Hour Group) ដោយលោកបានចាប់ផ្តើមសម្ព័ន្ធអាជីវកម្មនេះ ជាមួយដើមទុនជាមាសចំនួន ២ (ពីរ)ជីកន្លះ នៅក្នុងទសវត្សរ៍១៩៨០ នារាជធានីភ្នំពេញតាមរយៈមុខរបរទិញ-លក់មាស និងបន្ទាប់មកទៀតបានបើកកន្លែងប្តូរប្រាក់ ដែលអាជីវកម្មនេះមានកេរ្តិ៍ឈ្មោះល្បីល្បាញមកទល់សព្វថ្ងៃ។
* តាមរយៈភាពជាអ្នកដឹកនាំរបស់ខ្លួន លោកអ្នកឧកញ៉ា លី ហួរ បានវិវត្តន៍ខ្លួនជាបន្តបន្ទាប់រហូតត្រូវបានគេស្គាល់ថា ជាពាណិជ្ជករដ៏លេចធ្លោ និងជាធុរជនខែ្មរមួយរូបដែលមានគុណវុឌ្ឍិព្រមទាំងមានភាពជាសហគ្រិន និងជាអ្នកដឹកនាំល្អមានការបេ្តជ្ញាចិត្តខ្ពស់ ដោយលោកអ្នកឧកញ៉ាបានបង្កើត និងពង្រីកអាជីវកម្មក្នុងពហុវិស័យប្រកបដោយភាពជោគជ័យ អស់រយៈពេលជាង៣០ឆ្នាំ នៅក្នុងប្រទេសកម្ពុជារួមមាន៖ វិស័យហិរញ្ញវត្ថុ វិស័យអលចនទ្រព្យ វិស័យកសិ-ឧស្សាហកម្ម និងវិស័យធនារ៉ាប់រង ដោយរួមមានអាជីវកម្មក្រុមហ៊ុនប្តូរប្រាក់, ក្រុមហ៊ុនជួញដូរមាស, ក្រុមហ៊ុនបញ្ចាំ, ធនាគារពាណិជ្ជ, ក្រុមហ៊ុនភតិសន្យា, ក្រុមហ៊ុនផ្ញើលុយក្នុងនិងក្រៅប្រទេស, ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាដើម។ អាជីវកម្មផ្សេងទៀតរបស់លោកអ្នកឧកញ៉ាមានដូចជា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ, ក្រុមហ៊ុនដាំដុះចម្ការកៅស៊ូ និងចម្ការស្វាយចន្ទីជាដើម។ សកម្មភាពទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុន លី ហួរ គ្រុប បាននិងកំពុងចូលរួមចែករំលែកនៅក្នុងភាពរីកចម្រើន នៃវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈអាជីវកម្មចម្រុះរបស់ខ្លួន។ ជាមួយគ្នានេះលោកអ្នកឧកញ៉ា ក៏មានតួនាទីជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរ។
* Ly Hour Group មានវត្តមានយ៉ាងរឹងមាំនៅក្នុងវិស័យជាច្រើនរួមមាន Ly Hour Exchange: ផ្ដល់សេវាប្តូរប្រាក់, Ly Hour Pawnshop: ផ្ដល់សេវាបញ្ចាំ, SBI LY HOUR Bank Plc.: ធនាគារពាណិជ្ជ ដែលពីមុនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Ly Hour Microfinance Institution Plc. ហើយបានក្លាយជាធនាគារពាណិជ្ជបន្ទាប់ពីការបណ្ដាក់ទុនរួមគ្នាជាមួយ SBI Holdings របស់ជប៉ុន។
Ly Hour Leasing Plc.: ផ្ដល់សេវាភតិសន្យាហិរញ្ញវត្ថុ។
Ly Hour Paypro Plc.: ផ្ដល់សេវាទូទាត់ប្រាក់តាមរយៈភ្នាក់ងារទូទាំងប្រទេស។
Ly Hour Insurance Plc.: ផ្ដល់សេវាធានារ៉ាប់រងទូទៅ។
* អចលនទ្រព្យ៖ លោកអ្នកឧកញ៉ា លី ហួរក៏វិនិយោគលើវិស័យអចលនទ្រព្យផងដែរ រួមមាន Borey Vimean Phnom Penh ដែលជាការអភិវឌ្ឍលំនៅដ្ឋានផងដែរ។
* សមិទ្ធផលក្នុងវិស័យជំនួញនេះបានធ្វើឱ្យ លោកអ្នកឧកញ៉ា លី ហួរ ទទួលបាននូវពានរង្វាន់ រួមទាំងមេដាយពីស្ថាប័នជាតិ និងអន្តរជាតិដូចជា ពានរង្វាន់ទទួលស្គាល់គុណភាពកម្រិតអន្តរជាតិ (International Star for Quality Award) ពីប្រទេសស្វីស, ពានរង្វាន់ទទួលស្គាល់សហគ្រាសល្អបំផុត (Best Enterprise Award) ពីចក្រភពអង់គ្លេសជាដើម។ លោកបានទទួលពានរង្វាន់ និងមេដាយជាច្រើនសម្រាប់ស្នាដៃ និងការរួមចំណែករបស់លោក ដូចជា មេដាយ Grand Cross, មេដាយ Grand Officer, មេដាយ Commander, មេដាយ Officer, មេដាយមាសសម្រាប់ការកសាងជាតិ, ពានរង្វាន់ International Star for Quality Award ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស និង Best Enterprise Award ពីទីក្រុងអុកហ្វដ ចក្រភពអង់គ្លេស។
* បន្ថែមពីលើសកម្មភាពសេដ្ឋកិច្ច លោកអ្នកឧកញ៉ា លី ហួរ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដោយបានបរិច្ចាគទ្រព្យធនជាច្រើនព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដែលនាំឱ្យរូបលោកទទួលបាន ក៏ដូចជាការទទួលស្គាល់ជាច្រើនទៀតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងទទួលបាននូវគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លោកអ្នកឧកញ៉ា លី ហួរ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះការរួមចំណែករបស់លោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ លោកត្រូវបានគេចាត់ទុកជាគំរូសម្រាប់សហគ្រិន និងមេដឹកនាំអាជីវកម្មដទៃទៀតនៅក្នុងតំបន់ តាមរយៈភាពជាអ្នកដឹកនាំជាយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តរបស់លោកក្នុងការបង្កើតផលវិជ្ជមានដល់សង្គម៕