(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជសម្បត្តិ ! តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៣.-ថ្មី ក្នុងរយៈពេល៧ថ្ងៃយ៉ាងយូរ ក្រោយព្រះមហាក្សត្រមុនបានដាក់រាជ្យ ឬ សោយទីវង្គត, ព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជសម្បត្តិ។

* សមាសភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានចំនួន៩រូប ដូចតទៅ៖
- ប្រធានព្រឹទ្ឋសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ត្រី
- សម្ដេចព្រះសង្ឃរាជទាំង២គណៈ
- អនុប្រធានទី១ និង ទី២ នៃព្រឹទ្ឋសភា
- អនុប្រធានទី១ និង ទី២ នៃរដ្ឋសភា

* បច្ចុប្បន្នអ្នកដែលបំពេញភារកិច្ចជា ក្រុមប្រឹក្សារាជសម្បត្តិ គិតត្រឹមឆ្នាំ២០២៥៖

១៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា
២៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា
៣៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា
៤៖ សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះមហាសង្ឃរាជ
៥៖ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ
៦៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា
៧៖ លោក អ៊ុច ប៊ូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា
៨៖ លោក វង សូត អនុប្រធានទី២ រដ្ឋសភា
៩៖ លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា

ជាមួយគ្នានេះដែរ មាត្រា១៤ នៃរដ្ឋធម្មនុញ្ញបានបញ្ជាក់ថា «ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សមាជិកនៃរាជវង្សានុវង្សខ្មែរ ដែលមានជន្មាយុយ៉ាងតិច៣០ព្រះវស្សា ហើយដែលជាព្រះរាជបច្ឆាញាតិនៃព្រះហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រនរោត្តម ឬក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ»៕