(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយលោក នីហ្សីដា យ៉ាសានណូរី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការជាតិកម្ពុជា និងអនុរដ្ឋមន្ត្រីការពារជាតិជប៉ុន ធ្វើឡើងនៅទីស្តីគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការជាតិ ប្រទេសទាំងពីរយ៉ាងច្រើនផងដែរ។
បន្ទាប់ពីពិភាក្សារួច សម្តេចពិជ័យសេនា និងលោក នីហ្សីដា យ៉ាសានណូរី នឹងអញ្ជើញបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោលវាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO៕