(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានចេញសេចក្ដីប្រកាសពីការជ្រើសរើសក្រុម ចូលរួមការប្រកួតប្រជែងពានរង្វាន់យុវជនអាយុក្រោម១៦ឆ្នាំ និង ១៨ឆ្នាំ សម្រាប់ឆ្នាំ២០១៩។
តាមប្រកាសរបស់សហ័ពន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា សូមជម្រាបជូនដល់ថ្នាក់ដឹកនាំ នៃមន្ទីអបរំយុវជននិងកីឡារាជធានី-ខេត្ត នឹងបណ្តាថ្នាក់ដឹងនាំក្លឹបបាល់ទាត់នៃលីគកំពូលកម្ពុជា MCL ឲ្យបានជ្រាបថា យោងតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍបាល់ទាត់ឆ្ពោះទៅកាន់ការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះ ដោយបានបង្កើតការប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៦-១៨ឆ្នាំ ដែលនិងទទួលពាក្យចូលរួមប្រកួតចាប់ពីពេលនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
គួរបញ្ជាក់ផងថា ការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ តទៅដោយកំណត់យកយុវជន ដែលមានឆ្នាំកំណើតចាប់ពីឆ្នាំ២០០៤ សម្រាប់អាយុក្រោម ១៦ឆ្នាំ និងចាប់ពីឆ្នាំ២០០១ សម្រាប់អាយុក្រោម ១៨ឆ្នាំ និងយោងតាមច្បាប់ល្បែងរបស់ FIFA នៅពេលប្រកួតបើក្រុមទាំងអស់នៅសល់គ្នាតែ ៧នាក់ នឹងមិនអាចប្រកួតបានទេ៕