Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បាត់ដំបង ឈ្នះមេដាយតេក្វាន់ដូ WTF ច្រើនជាងគេ ក្នុងកីឡាសិស្សថ្នាក់ជាតិ លើកទី១

18-06-2019 15:31

(ភ្នំពេញ)៖ ការប្រកួតកីឡាតេក្វាន់ដូ WTF នៃព្រឹត្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ បានបញ្ចប់ហើយ នៅព្រឹកថ្ងៃទី១៨ ខែមិថុនានេះ ខណៈខេត្តបាត់ដំបូង ដណ្ដើមបានមេដាយច្រើនជាងគេ ក្រោយដំណើរការប្រកួតជាច្រើនថ្ងៃកន្លងទៅ។

សម្រាប់ប្រភេទកីឡាតេក្វាន់ដូស្ទីលកូរ៉េខាងត្បូងនេះ គឺមានអត្តពលិកមកពីរាជធានី-ខេត្ដចំនួន ១០ចូលរួម ដូចជារាជធានីភ្នំពេញ, កំពង់ចាម កំពត កណ្ដាល តាកែវ ព្រៃវែង សៀមរាប មណ្ឌលគិរី រតនគិរី និងខេត្តបាត់ដំបង ដែលបានចូលរួមប្រកួតលើវិញ្ញាសាចំនួន១៣ ទាំងមេគុន និងប្រយុទ្ធ។

ជាលទ្ធផលខេត្តបាត់ដំបង ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៨គ្រឿង មានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ២ ខណៈរាជធានីភ្នំពេញ ឈរលេខរៀងទី២ ដណ្ដើមបានមេដាយ ១០គ្រឿង តែមានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ៦។ ចំណែកខេត្តកំពត ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៥គ្រឿង មានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ១។

គួរបញ្ជាក់ថា ការប្រកួតកីឡាសិស្សថ្នាក់ជាតិ លើកតី១ នឹងប្រារព្ធពិធីបិទការប្រកួតនាល្ងាចថ្ងៃទី១៨ ខែមិថុនានេះហើយ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៨ថ្ងៃកន្លងមក។ ប៉ុន្ដែមានប្រភេទកីឡាខ្លះ បានបញ្ចប់ការប្រកួតទាំងស្រុង ខណៈកីឡាខ្លះ នឹងបន្ដប្រកួតរហូតដល់ល្ងាចនេះទើបបញ្ចប់ ហើយចូលរួមពិធីបិទការប្រកួតជាផ្លូវការតែម្ដង៕