(កូរ៉េ)៖ តារាសម្តែង Go Ara បានរងរបួសដោយចៃដន្យដោយសារតែការធ្វេសប្រហែសរបស់នាង ខណៈកំពុងសម្តែងរឿងប្រវត្តិសាស្ត្រ «Haechi» របសទូរទស្សន៍ SBS។ កាលពីថ្ងៃទី៧ ខែមីនា Artist Company ភ្នាក់ងាររបស់នាងបានប្រាប់ បណ្តាញសារព័ត៌មានឲ្យដឹងថា «អំឡុងពេលកំពុងថតរឿង «Haechi» នៅតំបន់ Mungyeong Saejae (ផ្លូវភ្នំ) Go Ara បានរងរបួសដោយការរអិលធ្លាក់»។
បន្ទាប់ពីកើតហេតុការណ៍នេះ ក្រុមការងារបានប្រញ៉ាប់ហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ ដើម្បីបញ្ជូននាងទៅកាន់មន្ទីរពេទ្យ ហើយលទ្ធផលបានបង្ហាញថា Ara បានដាច់សរសៃតភ្ជាប់ឆ្អឹងត្រង់សន្លាក់ ដែលនេះមិនមែនជារបួសស្រាលទេ។ បច្ចុប្បន្ន តារាសម្តែងស្រីរូបនេះកំពុងត្រូវបានគេផ្ទេរទៅកាន់មន្ទីរពេទ្យមួយនៅសេអ៊ូល ប៉ុន្តែព័ត៌មានលម្អិតយ៉ាងណាយើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ រង់ចាំមើលលទ្ធផលពិនិត្យរបស់មន្ទីរពេទ្យនេះជាមុនសិន៕