(ភ្នំពេញ)៖ ព្រឹកមិញពេលបើកហ្វេសប៊ុកមើល ខ្ញុំពិតជាមហាហួសចិត្ត នៅពេលឃើញលោក សម រង្ស៊ី អស់ក្បាច់លេងហើយបែរជាធ្លាក់ខ្លួន បង្ហោះព័ត៌មានក្លែងក្លាយ!។ កាលពីមុននេះ ថាមានតែអាមីអាថោងទេ ដែលផលិត និងចែកចាយព័ត៌មានក្លែងក្លាយ ឥឡូវនេះដល់ថ្នាក់ សម រង្ស៊ី ខ្លួនឯងដែលជាមេចលនាបះបោរតែម្តង ដែលចេញមុខបង្ហោះចែកចាយព័ត៌មានក្លែងក្លាយ ដោយឥតអៀនខ្មាស។ មកដល់ចំណុចនេះហើយ ដែលខ្ញុំអាចកំណត់បានថា សម រង្ស៊ី កាន់តែអស់ក្រឡាដើរ និងអស់តម្លៃជាមេដឹកនាំរលីង ហើយពេលនេះ គាត់គ្មានជម្រើសអ្វីទៀតទេក្រៅតែពី ប្រើវិធីថោកទាបទោះជាដឹងថា ជាជម្រើសប្រជាភិថុត ដែលគ្មានសីលធម៌ក៍ដោយ។
កាលពីមុន សម រង្ស៊ី ប្រើតែកូនចៅ អាម៉ីអាថោងឲ្យផលិត ព័ត៌មានក្លែងក្លាយ ដើម្បីចែកចាយបំពុល និងដុតកំហឹងសង្គម តែឥឡូវនេះ មេផលិតព័ត៌មានក្លែងក្លាយរូបនេះ បានចេញមុខចែកចាយព័ត៌មានក្លែងក្លាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនឯងតែម្តង។ នេះបានចំជាមនុស្សអស់សាច់មែន។
ការជ្រើសរើសយកវិធីផលិត និងចែកចាយព័ត៌មានក្លែងក្លាយ ដោយចំហររបស់ សម រង្ស៊ី បង្ហាញឲ្យឃើញថា នយោបាយរបស់បុរសខ្លីគំនិត គិតមិនបានជ្រៅរូបនេះ បានដើរដល់របត់ទាល់ច្រក គឺដល់ចំណុចដែលឃើញលាមកស្មានថា ជាផ្កាហើយរើសមកហិតថាក្រអូប។
សូម្បីក្នុងបក្សខ្លួនឯង សម រង្ស៊ី ហ៊ានធ្វើបក្សប្រហារទាំងភ្នែកស្រស់ ដូច្នេះរឿងអីដែល សម រង្ស៊ី មិនហ៊ានចេញមុខបង្ហោះព័ត៌មានក្លែងក្លាយ ដោយគាត់រំពឹងថា យ៉ាងហោចណាស់ក៏អាចបោកមនុស្សធុនគាត់ ដែលផ្កាប់មុខមិនចេះបែងចែកខុសត្រូវ បានមួយដំបរស្វាដែរ។
សម រង្ស៊ី យល់ច្រឡំធំហើយ បើសិនជាគិតថា ព័ត៌មានក្លែងក្លាយ បំពុលសង្គមដែលក្រុមរបស់គាត់បង្កើតឡើង និងចែកចាយអាចទាក់ទាញពលរដ្ឋខ្មែរទូទៅឲ្យជឿនោះ ពីព្រោះបច្ចុប្បន្ននេះ មនុស្សទូទាំងសាកលលោកកំពុងស្អប់ខ្ពើមព័ត៌មានក្លែងក្លាយ និងកំពុងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសកម្ម។
នៅកម្ពុជាក៏មិនខុសពីពិភពលោកដែរ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាអាទិភាពរបស់ភាគីពាក់ព័ន្ធនានា ជាពិសេសបណ្តាញផ្សាយព័ត៌មាន។ មានតែបណ្តាញព័ត៌មានខ្មៅរបស់ក្រុមឧទ្ទាម ក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី ទេ ដែលនៅបន្តធ្វើជាបណ្តាញចែកចាយព័ត៌មានក្លែងក្លាយបែបនេះ។ ក្រៅពីនោះ គេកំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយយ៉ាងសកម្មបំផុត។ សូម្បីប្រជាពលរដ្ឋសាមញ្ញ ក៏ចេះផ្ទៀងផ្ទាត់ព័ត៌មាន
ដែរមុននឹងជឿ ឬមុននឹង ចែកចាយបន្ត។
វិធីអស់ជម្រើសអស់តម្លៃជា មនុស្សដែល សម រង្ស៊ី ជ្រើសរើសយកមកប្រើប្រាស់កំពុងជួយដុតកម្ទេចជីវិត នយោបាយចុងក្រោយរបស់គាត់ ឲ្យរលាយសាបសូន្យកាន់តែឆាប់។ វិធីនេះក៏បានបញ្ជាក់ឲ្យឃើញជាថ្មីទៀតថា អ្នកនយោបាយដែលគ្មានស្នាដៃ ដូច សម រង្ស៊ី គ្មានជម្រើសអ្វីក្រៅពីប្រើវិធីកខ្វក់ថោកទាប បង្ខូចបង្កាច់គេឯង ដើម្បីឆ្លៀតកេងចំណេញពីអំពើទុច្ចរិតរបស់ខ្លួនឡើយ។ អង្គុយចាប់កំហុសគេរហូតដល់គ្មានកំហុសចាប់ ស្រាប់តែបែកគំនិតបង្កើតព័ត៌មានក្លែងក្លាយវិញម្តង។
កន្លងទៅនេះ សម រង្ស៊ី មិនដែលញញើតឡើយ ក្នុងការធ្វើសកម្មភាពបំពានច្បាប់រដ្ឋ, បំពាន និងបំផ្លាញផលប្រយោជន៍ជាតិ និងធ្វើនយោបាយបម្រើឲ្យបរទេស ទោះបីជាអំពើទាំងនោះខុសច្បាប់ផង ខុសសីលធម៌ផងក៏ដោយ។ មូលហេតុសំខាន់មានតែមួយគត់គឺ សម រង្ស៊ី ជាមនុស្សដែលគ្មានស្នាដៃ គ្មានគំនិតច្នៃប្រឌិតល្អៗ សម្រាប់លើកមកបង្ហាញ ប្រជាពលរដ្ឋអ្នកបោះឆ្នោតឲ្យគាំទ្រគាត់ គឺមានតែចាំចាប់កំហុសគូប្រជែង និងជាញឹកញាប់ប្រឌិតកំហុសទម្លាក់ ទៅលើអ្នកដទៃ ដើម្បីខ្លួនឯងអាចកេងចំណេញ បានខ្លះពីអំពើថោកទាបទាំងនោះ។
ឥឡូវនេះ ក្នុងយុគសម័យបច្ចេកវិទ្យាទំនើប សម រង្ស៊ី និងបក្សពួក មិនបានជួយអ្វីដល់កូនខ្មែរ និងពលរដ្ឋខ្មែរឲ្យទទួលបានប្រយោជន៍ពីប្រព័ន្ធបច្ចេកវិទ្យាទំនើបឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាឆ្លៀតឱកាសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបំពុលសង្គមធ្វើឲ្យកូនខ្មែរវក់វីជាមួយព័ត៌មានក្លែងក្លាយទៅវិញ។
មួយរយៈចុងក្រោយនេះ សម រង្ស៊ី បានបង្កើតក្រុមផលិត និងចែកចាយព័ត៌មានក្លែងក្លាយ ដើម្បីចាក់បញ្ចូលព័ត៌មានប្រឌិតទាំងនោះ ទៅក្នុងសង្គមធ្វើឲ្យបរិយាកាសអាប់អួរ ធ្វើឲ្យកូនខ្មែរខាតពេលវេលា ខាតទាំងលុយកាក់ដោយសារតែព័ត៌មានក្លែងក្លាយ ដែលពួកគេបង្កើតឡើង។ ឥឡូវនេះ មេផលិត និងចែកចាយព័ត៌មានក្លែងក្លាយ បានចេញមុខ យកហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ទៅបង្ហោះចែកចាយព័ត៌មានក្លែងក្លាយផ្ទាល់តែម្តង។
នៅពេលខាងមុខនេះ ព័ត៌មានក្លែងក្លាយជាច្រើននឹងត្រូវ សម រង្ស៊ី និងបក្សពួកផលិត និងចែកចាយក្នុងគោលបំណងបំពុលសង្គម ធ្វើឲ្យកូនខ្មែរវង្វេងលែងចេះបែងចែកខុស និងត្រូវ។ នេះជាគោលបំណងទុច្ចរិតរបស់ សម រង្ស៊ី និងគូរកន។
និយាយឲ្យចំទៅ ក្នុងមួយជីវិត នយោបាយរបស់ សម រង្ស៊ី គឺគាត់ធ្វើអ្វីគ្រប់យ៉ាងដើម្បីបំផ្លាញ គឺបំផ្លាញរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន បំផ្លាញសមិទ្ធផលរបស់ប្រជាជន បំផ្លាញសុខសន្តិភាព បំផ្លាញសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋ បំផ្លាញឆ្នាំងបាយរបស់កម្មករ បំផ្លាញទីផ្សាររបស់កសិករ បំផ្លាញភាព សុខសាន្តរបស់ពលរដ្ឋ និងបំផ្លាញតិត្យានុភាពជាតិខ្មែរនៅលើឆាកអន្តរជាតិ។
ជាអកុសលដោយសារតែកម្ពុជា យើងមានសភាវៈដែលកើតមក សម្រាប់តែបំផ្លាញបែបនេះ បានជាប្រទេសយើងជួបចម្បាំងរាំងជល់ និងជម្លោះបែកបាក់មិនឈប់ឈរ។ ប៉ុន្តែទន្ទឹមនឹងមានសភាវៈចាំតែបំផ្លាញបែបនេះ ទេវតាក៏បានបង្កើតសភាវៈមួយទៀត ជាអ្នកជួយសង្គ្រោះប្រទេសនេះ មិនឲ្យសាបសូន្យហើយដែលកំពុងឈរយ៉ាងរឹងមាំ ដើម្បីដឹកនាំកសាង ការពារ និងលើកស្ទួយតិត្យានុភាពជាតិ។
ប្រទេសចាកផុតពីរបបខ្មែរក្រហម ហើយពេលនេះកំពុងងើបឈរយ៉ាងត្រដែតស្មើមុខ មាត់គេក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ គឺដោយសារសភាវៈអ្នកកសាងការពារកម្ពុជានោះ គឺសម្តេចតេជោ ហ៊ុន សែន។ តាមជំនឿទោះក្នុងទេវកថា ក្នុងរឿងព្រេង ឬជាការពិតនៅក្នុងបច្ចុប្បន្នក្តី សភាវៈអាក្រក់ដែលចាំតែបំផ្លាញគេ នៅទីបំផុតនឹងទទួលក្តីវិនាសអន្តរាយ ចំណែកតួអង្គអ្នកកសាង នឹងក្លាយជាវីរៈជន។
ស្ថានភាព សម រង្ស៊ី និងគូកនបានបង្ហាញច្បាស់ហើយ ពីភាពវិនាសប្រាស់ព្រាត់រកដីជ្រកមិនបាន ដោយសារតែអំពើអាក្រក់របស់ពួកគេ។ ហើយថ្ងៃនេះ សម រង្ស៊ី ដែលបាត់បង់តម្លៃអស់ដោយសារតែការប្រើប្រាស់ បណ្តាញសង្គមផ្លូវការរបស់ខ្លួន បង្ហោះព័ត៌មានក្លែងក្លាយ កំពុងឈានទៅរកក្តីវិនាសចុងកញ្ចប់ហើយ ព្រោះតែអំពើថោកទាប ឥតខ្មាសអៀនរបស់ខ្លួន។ ដែនដីសុវណ្ណភូមិ មិនមែនជាជម្រករបស់ជន ដែលមានសន្តានអាក្រក់ដូច សម រង្ស៊ី និងបក្សពួកឡើយ តែជាដែនដីដ៏សុខសាន្ត និងជាកោះសន្តិភាពក្រោមម្លប់ដឹកនាំ របស់សភាវៈជាអ្នកកសាង៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ