Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១២ ខែកុម្ភៈ កម្ពុជានឹងកើនឡើងកំដៅ ពី១ទៅ២អង្សាសេបន្ថែមទៀត

07-02-2019 07:46

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានតាមដាន លើស្ថានភាពអាកាសធាតុរួចមកឃើញថា កម្ពុជាកំពុងទទួលរងឥទ្ធិពលពីខ្យល់មូសុងឦសាន ខ្សោយ និងនៅលើផ្ទៃដីគ្របដណ្តប់ ដោយកម្រិតសម្ពាធទាប។

ក្រសួងធនធានទឹកបានបន្ថែមទៀតថា លក្ខណៈបែបនេះ នឹងបង្កឲ្យសីតុណ្ហភាព នៅកម្ពុជា ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ មានកំណើនពី១ ទៅ ២អង្សាសេបន្ថែមទៀត ក្នុងនោះមាន៖

* ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ៖
+ សីតុណ្ហភាពអប្បបរមា មានពី ២០-២៦ អង្សាសេ។
+ សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។

* បណ្តារាជធានី-ខេត្ត ដទៃទៀត៖
+ សីតុណ្ហភាពអប្បបរមា មានពី ២៥-២៦ អង្សាសេ។
+ សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ អង្សាសេ៕