Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចាប់ពីថ្ងៃទី១ខែកុម្ភៈនេះតទៅ សមត្ថកិច្ចចាប់ផ្តើមចុះពិនិត្យ​ការបង់ពន្ធយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ តាមដងផ្លូវសំខាន់ៗនៅតាមរាជធានី-ខេត្ត !

01-02-2019 00:13

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះតទៅ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំដោយមន្ដ្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ថ្នាក់ក្រោមជាតិ នឹងចុះពិនិត្យការប្រកាសបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៨ នៅតាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ៕