(កំពង់ចាម)៖ ថវិកាបេឡាមរណរបស់ សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន ត្រូវបានយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ការយកទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨នេះ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានសមាគមខេត្ត បានចាត់ឲ្យលោកឧត្តមសេនីយ៍ត្រី ឡុង ម៉េងសែ ស្នងការរងយកទៅប្រគល់ជូន។
ក្នុងពិធីនោះក៏មានចូលរួមពី លោក ឡូញ សារូ អភិបាលរងស្រុកព្រៃឈរ លោកប្រធាន អនុប្រធាន ស.អ.ក ស្រុក និងសមាជិក សមាជិកាពាក់ព័ន្ធក្នុងស្រុកព្រៃឈរ។
ថវិកាបេឡាមរណសង្គ្រោះ ចំនួន៤លានរៀល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានសមាគម ជូនដល់ក្រុមគ្រួសារ ឈ្មោះ ម៉ឹង ផល្លា ភេទប្រុស អាយុ៥៦ឆ្នាំ អត្តលេខ HA-98000200 មុខសញ្ញាជនពិការ បានទទួលមរណភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ដោយរោគាពាធ នៅភូមិស្លែង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដែលអ្នកទទួលបណ្តាំ ឈ្មោះ ឯម សុផល ភេទស្រី ត្រូវជាកូនបង្កើត៕