(ភ្នំពេញ)៖ បច្ចុប្បន្ន ចិនបានក្លាយជាទៅជាដៃគូពាណិជ្ជកម្មក៏ដូចជាប្រភពនៃផលទុនបរទេស ដែលធំបំផុតនៅកម្ពុជា ហើយប្រជាជនចិន ដែលមកលេងកម្ពុជាកំពុងតែកើនឡើងរហូតអាចនឹងលើសពី១លាននាក់។ កិច្ចសហប្រតិបត្តិការ «ខ្សែក្រវ៉ាត់និងផ្លូវ» បាននាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីមួយមកកម្ពុជា។
កម្ពុជា ជាគោលដៅវិនិយោគចុងក្រោយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាគោលដៅយុទ្ធសាស្រ្តសំខាន់មួយ នៅលើផ្លូវសូត្រសមុទ្រ «ខ្សែក្រវ៉ាត់ និង ផ្លូវ» ប្រទេសកម្ពុជា គឺជាសមាជិកនៃឧបទ្វីបឥណ្ឌូចិន មានព្រំដែនភាគពាយព្យជាប់នឹងប្រទេសថៃ ភាគឦសានជាប់នឹងប្រទេសឡាវ ភាគអាគ្នេយ៍ជាប់នឹងប្រទេសវៀតណាម និងខាងត្បូងជាប់នឹងឈូងសមុទ្រថៃ។
នៅឆ្នាំ១៩៩៣ ជាមួយនឹងការបង្កើតអាជ្ញាធរគ្រប់គ្រងអំណាចស្របច្បាប់ពេញលេញ និងការសម្រេចបាននូវបង្រួបបង្រួមជាតិ ប្រទេសកម្ពុជាបានឈានជើងចូលមកក្នុងរជ្ជកាលថ្មីនៃសន្តិភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានក្លាយទៅជាគោលដៅវិនិយោគដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ី ដែលជាការទាក់ទាញយ៉ាងខ្លាំងនូវផលទុនអន្តរជាតិ។
សេដ្ឋកិច្ចមានកំណើនលឿន និងស្ថិតស្ថេរក្នុងអត្រាជាង ៧ភាគរយក្នុងមួយឆ្នាំ ផលចំណេញចេញពីការវិនិយោគលើអចលនទ្រព្យចន្លោះពី ៨ ទៅ១៥ ភាគរយ លំហូរចូលយ៉ាងខ្លាំងនូវវិនិយោគទុនបរទេស និងទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរនៅក្នុងតំបន់អាស៊ាន។
ជាមួយនឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយនឹងសេដ្ឋកិច្ចចិន ភាគលាភគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» បានរួមចំណែកក្នុងការធ្វើឲ្យរីកចម្រើនជាបន្តបន្ទាប់នៃហេដ្ឋារចនាសម្ព័ន្តរបស់ប្រទេសកម្ពុជា។
លំហនៃការអភិវឌ្ឍសម្រាប់ពេលអនាគត ជាគឺអ្វីដែលវិនិយោគិនជាច្រើនមានចំណាប់អារម្មណ៍។ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តគោលនយោបាយវិនិយោគទូលំទូលាយ និងបើកចំហ ដោយមិនមានការត្រួតត្រាអត្រាប្តូររូបិយវត្ថុអន្តរជាតិ ហើយមានប្រព័ន្ធអនុគ្រោះពន្ធ សេចក្តីទាមទារសម្រាប់ការវិនិយោគទាប និងសណ្ឋានចំនួនប្រជាជនដែលមានវ័យក្មេង ដែលមានអាយុជាមធ្យមទានជាង ៣០ឆ្នាំ។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានក្លាយជាគំរូសេដ្ឋកិច្ចជោគជ័យមួយនៅក្នុងពិភពលោក។ ប្រការនេះមិនមែនត្រឹមតែនាំផលប្រយោជន៍មកដល់ប្រជាជនកម្ពុជាប៉ុណ្ណោះនោះទេ គឺថែមទាំងទាក់ទាញប្រជាជនចិនកាន់តែច្រើនទៅៗមកកម្ពុជាថែមទៀតផង។
ក្រុមហ៊ុន Zhengheng Development (ជឹងហឹង) បានក្លាយជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគ លើការអភិវឌ្ឍ និងទេសចរណ៍វិជ្ជាជីវៈដំបូងមួយ ដែលបានចូលខ្លួនមកក្នុងទីផ្សារកម្ពុជា។
នៅឆ្នាំ ២០១៨ ក្រុមហ៊ុន Zhengheng Development បានបើកសម្ពោធគម្រោងតារាសាគរ-ឈូងសមុទ្រវែង ដែលជាផ្នែកដំបូងគេបំផុតនៃគម្រោងរមណីយដ្ឋានទេសចរណ៍វប្បធម៌ តារាសាគរ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងថ្នាក់ដឹកនាំជាច្រើន ។
ដោយមានមូលដ្ឋានលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ នឹងបន្តអនុវត្តបន្ថែមទៀត នូវការយកគំរូតាម ការរុករក និងការធ្វើឲ្យកាន់តែប្រសើរឡើងនូវគំរូអភិវឌ្ឍរបស់ប្រទេសចិន និងសម្រេចឲ្យបាននូវការអភិវឌ្ឍដ៏ល្អឥតខ្ចោះ។
ទីក្រុងទេសចរណ៍ តារាសាគរ-ឈូងសមុទ្រវែង ស្ថិតនៅត្រង់ស្នូលនៃតំបន់សេដ្ឋកិច្ចតារាសាគរ។ គម្រោងនេះគ្របដណ្តប់ផ្ទៃដី ២០០ ហិកតា ជាមួយនឹងការបែងចែកជា ៨ ផ្នែករួមមាន តំបន់ឧស្សាហកម្មបច្ចេកវិទ្យា វិថីទស្សនីយភាពពាណិជ្ជកម្ម អាផាតមែនមើលឃើញសមុទ្រ វីឡាភ្នំ តំបន់ស្នូលទេសចរណ៍ កំពង់ផែនាវា និងបណ្តុំសណ្ឋាគារ។
បន្ថែមទៅលើនេះទៀត ក៏រួមមានតំបន់រមណីយដ្ឋានព្រៃកោងកាង ទីធ្លាវាយកូនហ្គោលលើភ្នំ រមណីយដ្ឋានពាណិជ្ជកម្មនិងកម្សាន្ត ព្រលានយន្តហោះ តំបន់ពាណិជ្ជកម្មសេរី ព្រមទាំងរមណីយដ្ឋានជាច្រើនទៀតដែលកំពុងតែត្រូវបានធ្វើការសាងសង់។
គម្រោងនេះ កំពុងតែកសាងបណ្តាញដឹកជញ្ជូនបីវិមាត្រ រួមមានព្រលានយន្តហោះប្រភេទ 4F កម្រិតអន្តរជាតិ ដែលកំពុងតែស្ថិតនៅក្នុងការសាងសង់។ នៅឆ្នាំ២០២០ វានឹងមានជើងហោះហើរផ្ទាល់នៅក្នុងស្រុក និងទៅបណ្តាប្រទេសក្នុងអាស៊ីអាគ្នេយ៍នានា។
នៅក្រោមប្រតិបត្តិការនៃកំពង់ផែដែលមានលទ្ធភាពផ្ទុកទំនិញ ៥០០០តោន ដែលកំពុងតែស្ថិតក្រោមការសាងសង នាវានឹងអាចធ្វើដំណើរទៅក្រុងព្រះសីហនុដោយចំណាយពេលត្រឹមតែ៤០នាទីតែប៉ុណ្ណោះ ខណៈកំពង់ផែចំណុះ ២ម៉ឺនតោន កំពុងតែត្រូវបានគេគ្រោងបង្កើតឡើង។
បន្ថែមទៅលើនេះទៀត គម្រោងនេះក៏រាប់បញ្ចូលនូវការសាងសង់ផ្លូវទៅមក ប្រវែង៦៨ គីឡូម៉ែត្រ ដែលអាចឲ្យរថយន្តបួនគ្រឿងបើកទន្ទឹមគ្នាបាន ដែលនឹងតភ្ជាប់នឹងផ្លូវជាតិលេខ៤៨ នៃប្រទេសកម្ពុជា។
តំណាក់ការដំបូងនៃតំបន់ឧស្សាហកម្មទំហំ៥៥ហិកតា គឺស្ថិតនៅទីតាំងស្នូលនៃ រមណីយដ្ឋានទេសចរណ៍វប្បធម៍តារាសាគរ-ឈូងសមុទ្រវែង។ តំបន់នេះមានមូលដ្ឋានទៅលើគំនិតឌីជីថលនីយកម្ម និងការវិភាគលើទិន្នន័យធំៗ ដើម្បីបង្កើតសហគ្រាស ក្រុមហ៊ុនអចលទ្រព្យ ក្រុមហ៊ុន ទេសចរណ៍ និងហាងនានា។
តំរូវការរបស់ប្រព័ន្ធទាំងមូល ដូចជាការគ្រប់គ្រងឧស្សាហកម្ម ការចុះបញ្ជីក្រុមហ៊ុន សេវាកម្មជ្រើសរើសបុគ្គលិក សន្តិសុខលំនៅឋានបុគ្គលិក កង់ទីន ការប្រើប្រាស់ប្រចាំថ្ងៃ និងមជ្ឈមណ្ឌលហាត់កីឡា ធ្វើឲ្យតំបន់នេះក្លាយទីជាតំបន់សមាហរណកម្មសេវាកម្មឆ្លាតវៃមួយ។
ដើម្បីធានាឲ្យបាននូវគុណភាពគម្រោង និងបំពេញតាមតម្រូវការរបស់បណ្តាសហគ្រាស ក្រុមអភិវឌ្ឍ និងប្រតិបត្តិការគម្រោង បានធ្វើដំណើរទៅសិក្សានៅទីក្រុងជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងសិក្សាវិភាគទៅលើចំណុចទាក់ទាញនៃសហគ្រាសចិននៅតំបន់ជុំវិញ ដើម្បីបានយល់ពេញលេញពីចំណុចសំខាន់ៗរបស់ក្រុមហ៊ុន និងចុងក្រោយបំផុតបង្កើតនូវ «សន្តិសុខសុវត្ថិភាពកំពូល» និង «ការបំពេញគ្រប់តម្រូវការ»។ គំនិតស្នូលនៃប្រតិបត្តិការ គឺដើម្បីបង្កើតនូវតំបន់ឆ្លាតវៃតារាសាគរ-ឈូងសមុទ្រវែង ដែលផ្តល់លើសពីស្តង់ដារឧស្សាហកម្ម។
ផែនការណ៍ដំបូង សម្រាប់ជំហានទីមួយនៃ តំបន់ឧស្សាហកម្មឆ្លាតវៃទំហំ៥៥ហិកតានេះ រួមមានតំបន់មុខងារមួយចំនួន ដូចជាអគារការិយាល័យ អាផាតមិនកម្ពស់ច្រើនជាន់ វិថីពាណិជ្ជកម្ម ក្លិបរាត្រី សណ្ឋាគារប្រណីត និងកន្លែងហាត់កីឡាជាដើម ដែលនឹងបំពេញតាមសេចក្តីចង់បានរបស់ក្រុមអ្នកដែលចូលមកក្នុងតំបន់។ ជាមួយនឹងសន្តិសុខលំដាប់កំពូល គ្រប់គ្នាអាចសប្បាយរីករាយជាមួយនឹងបរិស្ថានពាណិជ្ជកម្មប្រកបដោយផាសុកភាព និងសុវត្ថិភាព ព្រមទាំងឯកសិទ្ធពិសេស នៅក្នុងបរិយាកាសពាណិជ្ជកម្មកម្រិតតំបន់រដ្ឋបាលពិសេស។
ក្នុងរយៈពេល៣ឆ្នាំ វានឹងមានក្រុមមនុស្សធ្វើការនិងស្នាក់អាស្រ័យចំនួន៥ម៉ឺននាក់ ហើយធ្វើដំណើរស្របជាមួយនឹងវិស័យទេសចរណ៍វប្បធម៍នៅពេលតែមួយ។ គម្រោងនេះ នឹងប្រែក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់ពិភពលោកមួយ ដែលមានការទ្រទ្រង់ឧស្សាហកម្ម វប្បធម៌ និង IPB ដែលត្រូវបានបង្កើតដោយខ្លួនឯង។
ការមកដល់ជាផ្លូវការនៃរមណីយដ្ឋានទីក្រុងទេសចរណ៍វប្បធម៍ តារាសាគរ-ឈូងសមុទ្រវែង បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្នុងវិស័យទាំងមូល។ យើងជឿជាក់ថា ជាមួយនឹងសេចក្តីគាំទ្ររបស់រដ្ឋាភិបាលចិន និងកម្ពុជា ហើយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ដែលស្ថិតស្ថេរ ព្រមទាំងការសាងសង់ប្រកបដោយគុណភាព តារាសាគរ-ឈូងសមុទ្រវែង នឹងក្លាយជាគំរូកិច្ចសហប្រតិបត្តិការកម្រិត A ដែលនឹងចាប់ផ្តើមនូវសម័យកាលថ្មីមួយនៃការវិនិយោគនៅកម្ពុជា ៕