(ភ្នំពេញ)៖ TYFO Fibrwrap Composite Systems (TYFO FRP) គឺជាបច្ចេកវិទ្យាជួសជុល និងពង្រឹងគ្រឿងបង្គុំអគារទំនើបចុងក្រោយរបស់ពិភពលោក បានមកដល់ទីផ្សារកម្ពុជាហើយ ដែលនាំមកប្រទេសកម្ពុជាដោយក្រុមហ៊ុន FYFE Asia ដែលជាក្រុមហ៊ុននាំមុខគេលើផ្នែកពង្រឹង និងជួសជុលអគារប្រចាំនៅប្រទេសសឹង្ហបុរី។
ជាមួយបទពិសោធន៍ជាង៣០ឆ្នាំ លើរាប់ពាន់គំរោងនានា នៅទូទាំងសកលលោក TYFO Fibrwrap Composite Systems (TYFO FRP) នេះត្រូវបានរចនា និងរៀបចំឡើង សម្រាប់ដោះស្រាយរាល់បញ្ហាគ្រឿងបង្គុំសំណង់ចាស់ និងថ្មី ដែលទទួលរងនូវបន្ទុក ដូចជា ធ្នឹម កម្រាលខណ្ឌ សសរ ជញ្ជាំងទប់ដី បំពង់ទុយោ ឬលូ ជញ្ជាំងឥដ្ឋ និងមានប្រសិទ្ធភាពទប់ទល់កំលាំងរមួល កម្លាំងកាត់ កម្លាំងសង្កត់ កម្លាំងទាញ រញ្ជួយលំញ័រ កម្លាំងផ្ទុះ និង កម្លាំងសម្ពាធ ជាដើម។
ទន្ទឹមនឹងគុណសម្បត្តិដ៏វិសេសទាំងនេះ សម្ភារនេះក៏មានទម្ងន់ស្រាល បើធៀបជាមួយនឹងសម្ភារសំណង់ដទៃ ហើយវាមានភាពរឹងមាំខ្លាំងជាងសរសៃដែក ដែលអាចប្រើបាស់បានយូរ ស្មើនឹងអាយុកាលបេតុង និងប្រើប្រាស់បានច្រើនប្រភេទ ទៅតាមរូបរាងគ្រឿងបង្គុំសំណង់នានា។
សព្វថ្ងៃ វាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីដូចជា ប្រទេសជប៉ុន ហុងកុង ចិន ឥណ្ឌា ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី អូស្ត្រាលី ប្រ៊ុយណេ វៀតណាម និងកម្ពុជា ដើម្បីពង្រឹងដល់គ្រឿងបង្គុំសំណង់គ្រប់ប្រភេទ ដូចជាគ្រឿងបង្គុំបេតុងអាមេ (reinforced-concrete ) និងគ្រឿងបង្គុំដែលពង្រឹងដោយសសៃកាប ( pre-stressed structures ) និងសំណង់ស្ពាន អគារ អាងស្តុបឥន្ធនៈ ឬឧស្ម័ន អាងស្តុកវត្ថុធាតុដើម ដែលបម្រើឲ្យវិស័យឧស្សាហកម្ម ជញ្ជាំងទប់ទឹក ឬរលក បំពង់សសរគ្រឹះខួង និងបំពង់បង្ហូរជាដើម ហើយវាអាចប្រើបាស់បានទៅលើគ្រឿងបង្គុំសំណង់ប្រវត្តិសាស្រ្ត ដែលធ្វើអំពីឈើ និងឥដ្ឋ ព្រមទាំងសំណង់បេតិកភណ្ឌដ៏ទៃទៀត។
តំណាងក្រុមហ៊ុនខាងលើនេះ បានឲ្យដឹងថា «ក្នុងនាមជាអ្នកឯកទេសពង្រឹងគ្រឿងបង្គុំសំណង់ប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ខ្ពស់ យើងប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយ ដែលមានលក្ខណៈទូលំទូលាយ មានភាពងាយស្រួល ចំណាយពេលវេលាតិច និងសន្សំសំចៃថវិកា សម្រាប់បំពេញតម្រូវការផ្នែកវិស្វកម្មសំណង់ស៊ីវិល ជូនដល់អតិថិជន»។
សេវាកម្មរបស់ក្រុមហ៊ុន គឺមានតែមួយគត់ដែលផ្តល់ការប្រឹក្សាយោបល់ជូនអតិថិជន ស្របទៅតាមកូដគណនា នៅក្នុងវិស្វកម្មគ្រឿងបង្គុំសំណង់នីមួយៗ ដោយសហការជាមួយក្រុមហ៊ុន Advanced Innovative Solutions& Design(AiSD) Co.,Ltd ដែលជាក្រុមហ៊ុនដៃគូ លើផ្នែកដំឡើងជូនអតិថិជនប្រចាំនៅកម្ពុជា មានអាស័យដ្ឋាន #11E ផ្លួវលេខ1894 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លេខទូរស័ព្ទទំនាក់ទំនង៖ 081 894 168/012 465 190។
សូមជម្រាបថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ២០១៨ខាងមុខនេះ ក្រុមហ៊ុន FYFE Asia នឹងតាំងបង្ហាញបច្ចេកទេសនេះ នៅស្តង់លេខ124 ក្នុងកម្មវិធីតាំងពិព័រណ៍ Cambodia Construction Summit& Expo 2018 នៅសាលតាំងពិព័រណ៍កោះពេជ្រ សូមអញ្ជើញចូលរួមទស្សនា និងជួបជាមួយជំនាញការ មកពីប្រទេសសឹង្ហបុរីដោយផ្ទាល់ ៕
NATIONAL ART GALLERY នៅប្រទេសសឹង្ហបុរី សាងសង់នៅឆ្នាំ1939(UNESCO Heritage) ត្រូវបានពង្រឹងដោយ TYFO® Fibrwrap® Composite Systems សំរាប់ការបន្ថែមបន្ទុក និង ការពារការបំផ្ទុះគ្រាប់បែក
អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុត្រូវបានពង្រឹងដោយ TYFO® Fibrwrap® Composite Systemsលើធ្នឹមនៅជាន់ដំបូលទែរ៉ាស់ដែលអាចទ្របន្ទុក150kg/m2 អោយទ្របន្ទុកថ្មី450kg/m2
NATIONAL ART GALLERY នៅប្រទេសសឹង្ហបុរី សាងសង់នៅឆ្នាំ1939(UNESCO Heritage) ត្រូវបានពង្រឹងដោយ TYFO® Fibrwrap® Composite Systems សំរាប់ការបន្ថែមបន្ទុក និង ការពារការបំផ្ទុះគ្រាប់បែក
អាកាសយានដ្ឋានអន្តរជាតិChangi ត្រូវបានពង្រឹងដោយ TYFO® Fibrwrap® Composite Systemsដើម្បីការពារការបំផ្ទុះគ្រាប់បែក