(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបអំពីគ្រោះថ្នាក់៣យ៉ាង ដែលអាចសម្លាប់នយោបាយសម្តេចបាន។
សម្តចបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្លាំង៣ ដែលសម្តេចបានសន្និដ្ឋានថា អាចធ្វើឱ្យប៉ះពាល់ដល់ជីវិតសម្តេច និងជីវិតនយោបាយរបស់សម្តេចនេះ រួមមាន ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងបក្សក្រោយពេលផ្តួលរំលំខ្មែរក្រហម ទី២៖ ការដែលវៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា និងទី៣ សូវៀត និងអឺរ៉ុបខាងកើត ផ្តាច់ជំនួយដល់រដ្ឋាភិបាលរដ្ឋកម្ពុជា។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានអះអាងថា រឿងទាំង៣នេះ មិនបានកើតឡើងចំពោះសម្តេចនោះទេ ដែលធ្វើឱ្យជីវិត និងនយោបាយរបស់សម្តេចបានបន្តរហូតមកដល់ពេលបច្ចុប្បន្ន៕
ខាងក្រោមនេះជាប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖