(ភ្នំពេញ)៖ កម្រងសៀវភៅជីវប្រវត្ដិ និងការសិក្សាលើឆាកអន្តរជាតិ និងថ្នាក់តំបន់អាស៊ាន ដែលជាវណ្ណកម្មថ្មី និពន្ធដោយ លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលមានចំណងជើងថា «Down To Earth: Tact and Diplomacy, The Untold Story» នឹងបោះពុម្ភចេញផ្សាយជាផ្លូវការ នៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
សៀវភៅនេះ ជាមគ្គទេស៍ដ៏ចម្បងសម្រាប់សាស្ត្រាចារ្យ និងមិត្តនិស្សិតឯកទេសផ្នែកទំនាក់ទំនងការទូតទំនាក់ទំនងអន្តរជាតិ កិច្ចសហប្រត្តិបត្តិ ការអន្តរជាតិ និងកិច្ចការនយោបាយពិភពលោក។ វាគឺជាសៀវភៅដំបូងគេបង្អស់ដែលបានសរសេរចងក្រងឡើង ដោយអ្នកការទូត ដែលមានឈាមខ្មែរ ពិតប្រាកដ បានរៀបរាប់អំពីបទពិសោធន៍ការទូតរបស់គាត់អស់រយៈពេលជិត៤ទសវត្ស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អាស៊ាន ដោយគូសបញ្ជាក់នៅវិធីសាស្រ្តពិសេស និងជាក់ស្តែងក្នុងសិល្បៈ និងការអនុវត្តការចរចា តាមវិធីសាស្ត្រសំខាន់ៗ។
សៀវភៅ ដែលជាវណ្ណកម្មថ្មី នឹងត្រូវពុម្ភចេញផ្សាយក្នុងពេលឆាប់ៗនេះ ដែលមានបុព្វហេតុពិសេស គឺមិនត្រឹមតែជាបណ្ឌិតផ្នែក ប៊ែនវីយូណូទេ ថែមទាំងធ្លាប់ជាអតីតអ្នកតំណាងអគ្គលេខាធិការ អង្គការសហប្រជាជាតិ របស់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩៤ ដល់១៩៩៧ នៅឯការិយាល័យកណ្តាលរបស់អង្គការសហប្រជាជាតិ ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
លោក ហោ ណាំបូរ៉ា ត្រូវបានទទួលស្គាល់ជាឯកអគ្គរាជទូតដែលមានស្នាដៃបម្រើរជាតិ ជាច្រើននៅក្នុងប្រទេស ក៏ដូចនៅក្នុងតំបន់អាស៊ានផងដែរ។ និស្សិតសាកលវិទ្យាល័យ ក៏ដូចជាសហគមន៍ការទូតគួរតែអាននៅសៀវភៅនេះ ដែលជាមគ្គទេសដ៏សំខាន់សម្រាប់ស្វ័យសិក្សា បន្ថែមទៀត។
លោក ហោ ណាំបូរ៉ា បានទទួលសញ្ញាប័ត្របណ្ឌិតពីវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងវិទ្យានយោបាយដែលមានទំនាក់ទំនង ជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច នៃទីក្រុងប៊ុយដាប៉េ ប្រទេសហុងគ្រី។ លោក ហោ ណាំបូរ៉ា ត្រូវបានព្រះរាជាណាចក្រថៃ ប្រគល់ជូនរង្វាន់ (១១៩៣-១៩៩៦) និងទទួលបានអាហារូបករណ៍ទៅអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ (១៩៩៤-១៩៩៥) មុនពេលធ្វើជាអ្នកតំណាងអចិន្ដ្រៃយ៍រងនៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងមហាសមុទ្រប៉ាស៊ីហ្វិក នៅប្រទេសថៃ (១៩៩៦-១៩៩៦)។
បន្ទាប់ពីការវិលត្រឡប់វិញ គាត់ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ និងជាទីប្រឹក្សាកិច្ចការបរទេសនសប្រមុខរដ្ឋចាប់ពីឆ្នាំ១៩៩៦-១៩៩៨ និងក្រោយមកត្រូវបានប្រកាសជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសអូស្រ្តាលី និងនូវែលសេឡង់នៅឆ្នាំ១៩៩៩។ គាត់បានចាកចេញពីខេនបឺរ៉ា និងអូស្ត្រាលី នៅខែតុលា ឆ្នាំ២០០៤ និងត្រូវបានតែងតាំង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អៀរឡង់ ន័រវេស និងស៊ុយអែដ ព្រមទាំងបានទទួលតំណែង ជាព្រឹទ្ធបុរសនៃបណ្ដាប្រទេសអាស៊ាននៅទីក្រុងឡុង។
ដោយមានការចាប់អារម្មណ៍លោកហោ ណាំបូរ៉ា ត្រូវបានតែងតាំងជាទីប្រឹក្សាដែលមានឋានៈជារដ្ឋមន្ត្រី ទទួលបន្ទុករាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៩ ទន្ទឹមគ្នានេះដែរ ត្រូវបានតែងតាំងជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឆ្នាំ២០១១ ទទួលបន្ទុកយុទ្ធនាការលើកកម្ពស់បេក្ខភាព នៃប្រទេសកម្ពុជាទៅកាន់សន្ដិសុខអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០១៣-២០១៤។
លោក ហោ ណាំបូរ៉ា ត្រូវបានតែងតាំងជាថ្មីម្តងទៀត ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជានៅប្រទេសអេត្យូពីដែលជាតំណាងអចិន្រ្តៃយ៍ នៃប្រទេសកម្ពុជាប្រចាំនៅសហភាពអាហ្វ្រិកក្នុងឆ្នាំ ២០១១ ដែលមានទីតាំងនៅទីក្រុងឡុង និងបច្ចុប្បន្នភាពជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី៕