(ភ្នំពេញ)៖ ស្រាបៀរថៃហ្គ័រ ដែលជាស្រាបៀរមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិនឹងរៀបចំកម្មវិធីពិសេស ប្លែកអស្ចារ្យមួយមានឈ្មោះថា «រាត្រី Uncaged Night» ដែលជាកម្មវិធីប្រកួតក្បាច់ រាំហ៊ីបហប់ ជាមួយរង្វាន់ទឹកប្រាក់៣,០០០ដុល្លារ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ នៅផ្សារកុងតឺន័រ (BTB Container) ទីរួមខេត្តបាត់ដំបង។

កម្មវិធីរាត្រី «Uncaged Night» នឹងមានការចូលរួមសម្តែងកម្សាន្ត សប្បាយរីករាយពីតារាចម្រៀងល្បីឈ្មោះប្រចាំ កម្ពុជាជាច្រើនរូបពិសេសក្មេងខ្មែរ ដែលចេញមុខស្តែងចេញភាពក្លាហាន និពន្ធបទចម្រៀង Original ថ្មីសន្លាងមួយ ដើម្បីជំរុញយុវជនសម័យថ្មី ដែលមានទេពកោសល្យក្បាច់រាំហ៊ីបហប់ចូលមកប្រកួតគ្នាក្នុងកម្មវិធីរាត្រី Uncaged Night របស់ស្រាបៀរថៃហ្គ័រ។

បទចម្រៀង The Uncaged Night ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរថៃហ្គ័រ ក្មេងខ្មែរសង្ឃឹមថា បទចម្រៀងថ្មីនេះ នឹងជំរុញយុវជនគ្រប់រូបឲ្យស្តែងចេញភាពក្លាហាន របស់ខ្លួនក្នុងការបញ្ចេញនូវទេពកោសល្យ និងសមត្ថភាពសិល្បៈផ្សេងៗលើឆាកជាតិ និងអន្តរជាតិ។

សូមចូលរួមទស្សនាផ្ទាល់ឲ្យបានច្រើនកុះករនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ នៅផ្សារកុងតឺន័រខេត្តបាត់ដំបង។ ជាពិសេសលោកអ្នកក៏អាចចូលរួមជាមួយក្មេងខ្មែរ-KmengKhmer ដើម្បីបោះឆ្នោតជ្រើសរើសក្រុមរាំ៣ក្រុម សម្រាប់ការប្រកួតក្បាច់រាំប្រចាំខេត្តបាត់ដំបង។

ដើម្បីធ្វើការបោះឆ្នោតលោកអ្នកគ្រាន់តែចុច http://bit.ly/2AZnIGg នោនឹងនាំអ្នកទៅដល់ប្រអប់សាររបស់ Tiger ហើយសរសេរពាក្យ VOTE មកកាន់ពួកយើងបន្ទាប់មក៖
១៖ ចុចជ្រើសរើសក្រុមដែលអ្នកចូលចិត្ត។
២៖ អ្នកក៏អាចធ្វើការមើលវីដេអូមុនពេលសម្រេចចិត្តផងដែរ។

សម្រាប់ព័ត៌មានលម្អិត សូមចូលឆែកមើលទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH៕

សូមពិសាស្រាបៀរថៃហ្គ័រដោយការទទួលខុសត្រូវ៕