(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីជួបជុំពាណិជ្ជករចិនដ៏ធំមួយ ក្នុងពិធីសម្ពោធកំពូលស្មាតហ្វូន Mate20 និង Mate20 Pro នៅសណ្ឋាគារលំដាប់កំពូល Rosewood រាជធានីភ្នំពេញ នាសប្តាហ៍មុននេះ។
អ្នកចូលរួមក្នុងកម្មវិធីនេះ ភាគច្រើនសុទ្ធតែជាពាណិជ្ជករចិន ដែលគ្រប់គ្រងអាជីវកម្មធំៗ នាយកប្រតិបត្តិ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅតាមបណ្តាក្រុមហ៊ុនចិន, លោក សំ អាង អគ្គនាយក Vattnac Group និងលោកស្រី ឈុន លាង ជាប្រធាន Vattanac Group ដែលពួកគេបានធ្វើតេស្តកំពូលស្មាតហ្វូន Mate20 និង Mate20Pro ជាមួយបទពិសោធន៍ថ្មីបំផុត រីករាយជាមួយការសម្តែងពិសេសៗជាច្រើន។
អតិថិជនដែលចាប់អារម្មណ៍កំពូលស្មាតហ្វូនទាំងពីរម៉ូដែល អាចធ្វើការកម្មង់ទិញទុកមុន នៅបណ្តាហាងដៃគូធំៗ ដែលមានស្លាកសញ្ញា Huawei ដែលកំពូលស្មាតហ្វូន Huawei Mate20 មានតម្លៃត្រឹមតែ៦៦៦ដុល្លារអាមេរិក រីឯ Mate20 Pro មានតម្លៃត្រឹមតែ៨៨៨ដុល្លារអាមេរិក។
លោក Henry នាយកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា របស់ក្រុមហ៊ុន Huawei បានលើកឡើងថា «កំពូល ស្មាតហ្វូន Huawei Mate20 និង Mate20 Pro បានធ្វើឲ្យកក្រើកទីផ្សារពិភពលោក និងកម្ពុជាយ៉ាងខ្លាំង ដោយមានការកម្មង់ទិញទុកមុនយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ជាពិសេសការកម្មង់ទិញលើកទីមួយបានអស់មុនកាលកំណត់ក្នុងរយះពេលដ៏ខ្លី។ ទាំងនេះគឺដោយសារតែមានការទទួលស្គាល់ទាំង គុណភាព តម្លៃ ការបង្កើតថ្មី និងបច្ចេកវិទ្យាថ្មីៗដំបូងគេបង្អស់ក្នុងពិភពលោក។ យើងពិតជាអរគុណយ៉ាងខ្លាំងចំពោះអតិថិជនទាំងអស់ក្នុងការគាំទ្រកំពូលស្មាតហ្វូនទាំងពីរម៉ូដែលនេះ “។
កំពូលស្មាតហ្វូនទាំងពីរ ពិតជាមានលក្ខណៈសម្បត្តិពិសេសៗជាច្រើន ជាមួយបច្ចេកវិទ្យាឈានមុខគ្មានគូប្រៀប ដែលក្លាយជាជម្រើសល្អបំផុតសម្រាប់មនុស្សទាន់សម័យ។ កំពូលកាម៉េរាបីគ្រាប់របស់ Leica មានទំហំរហូតដល់ ៤០មេហ្គាភិចសែល មានមុខងារថតរូបបែប Ultra-Wide Angle ថតរូបបានផ្ទៃកាន់តែធំជាងមុន លម្អិតហើយច្បាស់ សមត្ថភាពថតជាប់សូម្បីតែវត្ថុតូចៗក្នុងរូបភាព និងថតវីឌីអូច្បាស់ដូចថតភាពយន្ត។
មិនតែប៉ុណ្ណោះ កំពូលស្មាតហ្វូនទាំងពីរនេះ មានបំពាក់ដោយបន្ទះឈីប Kirin 980 7mn ដំបូងគេបង្អស់ក្នុងពិភពលោក ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ មានល្បឿនលឿន និងសន្សំសំចៃថ្មបានកាន់តែច្រើន។ រីឯថាមពលថ្មវិញមានរហូតដល់៤,២០០mAh សាកថ្មបាន៧០% ដោយចំណាយត្រឹមតែ៣០នាទី និងប្រើបច្ចេកសាកថ្មដំបូងគេបង្អស់ក្នុងពិភពលោក Reversed wireless charge ដែលអ្នកអាចសាកថ្មជាមួយ ស្មាតហ្វូនដទៃបានយ៉ាងងាយស្រួល។
គួរបញ្ជាក់ផងដែរថា Huawei នៅតែជាក្រុមហ៊ុនកំពូលស្មាតហ្វូន ដែលមានកំណើនការលក់ ឈរនៅលំដាប់លេខពីរក្នុងពិភពលោក ក្នុងត្រីមាសទី២ និងទី៣ ក្នុងឆ្នាំ២០១៨។ លើសពីនេះទៅទៀត Huawei គឺជាម៉ាក របស់ក្រុមហ៊ុនចិនតែមួយគត់ តែស្ថិតក្នុងម៉ាកដែលគេឲ្យតម្លៃបំផុត ប្រចាំឆ្នាំ២០១៨ ដែលមានតម្លៃម៉ាកមាន តម្លៃ៨.៤ពាន់លានដុល្លារអាមេរិច ទទួលស្គាល់ដោយ Forbes៕