(កំពង់ស្ពឺ)៖ យប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ធ្វើឲ្យខូចខាតរហូតដល់១៤ខ្នង។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ នេះថា ផ្ទះប្រជាពលរដ្ឋទាំង១៤ខ្នងនោះ មានម្ចាស់ដូចតទៅ៖
១៖ ឈ្មោះ ស៊ន វណ្ណ ភេទប្រុស អាយុ៣២ឆ្នាំ បណ្តាលឲ្យដើមក្រសាំងរលំកិនផ្ទះ ខូចខាតដំបូលទាំងស្រុង។
២៖ ឈ្មោះ សេង សំខាន់ ភេទប្រុស អាយុ៣៥ឆ្នាំ បណ្តាលឲ្យរបើកដំបូលសង្កសី អស់៩សន្លឹក។
៣៖ ឈ្មោះ ផន ម៉ៅ អាយុ៥២ឆ្នាំ បណ្តាលឲ្យរបើកដំបូលតូបលក់ដូរអស់ទាំងស្រុង។
៤៖ ឈ្មោះ ហួត ឃា ភេទស្រី អាយុ៤៧ឆ្នាំ បណ្តាលឲ្យរបើកដំបូលផ្ទះអស់ក្បឿង ៥២សន្លឹក។
៥៖ ឈ្មោះ រឿន អាត ភេទប្រុស អាយុ៣៤ឆ្នាំ បណ្តាលឲ្យរបើកដំបូលអស់ក្បឿង ៣០សន្លឹក។
៦៖ ឈ្មោះ គិន រីម ភេទប្រុស អាយុ៥៤ឆ្នាំ បណ្តាលឲ្យរបើកដំបូលអស់សង្កសី ៣សន្លឹក។
៧៖ ឈ្មោះ សុខ ថៃ ភេទប្រុស អាយុ៤៩ឆ្នាំ បណ្តាលឲ្យរបើកដំបូលផ្ទះបាយ និងបន្ទប់ទឹកអស់សង្កសី ១៣សន្លឹក។
៨៖ ឈ្មោះ ចាន់ សុខ ភេទស្រី អាយុ៦១ឆ្នាំ បណ្តាលឲ្យរបើកដំបូល អស់ស៊ីប្រូ២០សន្លឹក។
៩៖ ឈ្មោះ លី ឡាង ភេទប្រុស អាយុ៣២ឆ្នាំ បណ្តាលឲ្យរបើកដំបូលសង្កសីអស់ទាំងស្រុង។
១០៖ ឈ្មោះ ម៉ែន ពៅ ភេទប្រុស អាយុ៤៤ឆ្នាំ បណ្តាលឲ្យរបើកដំបូលផ្ទះបាយអស់សង្កសី៣សន្លឹក។
១១៖ ឈ្មោះ សេង វៀត ភេទស្រូ អាយុ៤៥ឆ្នាំ បណ្តាលឲ្យរបើកអស់សង្កសី៣សន្លឹក (ផ្ទះបាយ)។
១២៖ ឈ្មោះ យួន ពុទ្ទ្រា ភេទស្រី អាយុ២៧ឆ្នាំ បណ្តាលឲ្យរបើកដំបូលផ្ទះអស់សង្កី ៣សន្លឹក។
១៣៖ ឈ្មោះ សួន មករា ភេទប្រុស អាយុ៣៥ឆ្នាំ បណ្តាលឲ្យដើមឈើរលំកិន ខូចដំបូលអស់សង្កសីទាំងស្រុង។
១៤៖ ឈ្មោះ ម៉ុល ពេជ ភេទប្រុស អាយុ៥០ឆ្នាំ បណ្តាលឲ្យរបើកដំបូលផ្ទះនៅ អស់សង្កសី ៤សន្លឹក។
ពេលនេះ ក្រុមអាជ្ញាធរ កំពុងរកវិធានការ ជួយដោះស្រាយបន្ទាន់។ ករណីខាងលើមិនមានប៉ះពាល់ ដល់អាយុជីវិតមនុស្សទេ៕