(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូបានអញ្ជើញដល់ទីក្រុងប្រ៊ុចហ្សែលហើយ ជាមួយការទទួលស្វាគមន៍យ៉ាងច្រើនកុះករពីប្រជាពលរដ្ឋខ្មែរ (ចុចអាន)
២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលសាទរ និងឯកភាពទាំងស្រុងចំពោះស្មារតី នៃលិខិតរបស់សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ផ្ញើទៅកាន់ ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប (ចុចអាន)
៣៖ ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹង ចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ (ចុចអាន)
៤៖ សភាកម្ពុជា ប្រាប់សភា IPU ថា កម្ពុជាគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជារដ្ឋមួយមានឯករាជ្យពេញលេញ (ចុចអាន)
៥៖ កម្ពុជាត្រូវបាន UN ឱ្យចំណាត់ថ្នាក់លេខ២៩ នារីលេខ១៧ ក្នុងចំណោម១២២ប្រទេស ដែលបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរក្សា សន្តិភាពពិភពលោក ឆ្នាំ២០១៨ (ចុចអាន)
៦៖ ពលរដ្ឋ និងនិស្សិតខ្មែរ នៅអង់គ្លេស ត្រៀមខ្លួនជាស្រេចទៅជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីចង់ស្តាប់អនុសាសន៍ផ្ទាល់អំពីបទពិសោធន៍ដឹកនាំកម្ពុជា (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន ចេញសេចក្តីសម្រេចតែងតាំង លោក ព្រុំ សុខា ជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ (ចុចអាន)
៨៖ ស្ថានទូតកូរ៉េនៅកម្ពុជា អញ្ជើញថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗ ចូលរួមភ្លក្សម្ហូបយ៉ាងពិសេសចំនួន៦មុខ ដែលចំអិនដោយចុងភៅមកពីប្រទេសកូរ៉េ (ចុចអាន)
៩៖ ខួប៤០ឆ្នាំនៃការបង្កើត «រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ» ក្រុមយុវជនរួមគ្នាដើរកាត់ព្រៃ ៤០គីឡូម៉ែត្រទៅកាន់តំបន់តស៊ូ រំលឹកពីវរភាព និងការលះបង់របស់ឥស្សរជនខ្មែរ (ចុចអាន)
១០៖ ស្វែងយល់ពីវេទិកាអាស៊ី-អឺរ៉ុប ដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះនៅប្រទេសប៊ែលហ្សិក (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ អាជ្ញាធរតួកគី៖ សាកសពអ្នកកាសែតជនជាតិអារ៉ាប៊ីសាអូឌីតដែលបាត់ខ្លួនគឺលោក Jamal Khashoggi ត្រូវបានគេសម្លាប់ និងកាត់ជាបំណែកៗ (ចុចអាន)
២៖ អារ៉ាប៊ីសាអូឌីតនៅតែប្រកែក ក្រោយក្រុមមន្ត្រីតួកគីអះអាងថា លោក Khashoggi ត្រូវគេសម្លាប់ និងកាត់ជាកង់ៗ (ចុចអាន)
៣៖ ទីបំផុតអារ៉ាប៊ីសាអូឌីតផ្តល់ជំនួយឲ្យអាមេរិក ១០០លានដុល្លារ ចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងស៊ើបរឿងបាត់ខ្លួនអ្នកកាសែត! (ចុចអាន)
៤៖ រុស្ស៊ីគំរាមដកខ្លួនចេញពីក្រុមប្រឹក្សាអឺរ៉ុប CoE បើសិនជាក្រុមប្រឆាំងមិនព្រមបញ្ឈប់ការទាមទារឲ្យរុស្ស៊ីដកខ្លួនចេញទៀតនោះ! (ចុចអាន)
៥៖ YouTube ចេញមុខសុំទោសអ្នកប្រើប្រាស់ទាំងអស់ និងកំពុងស៊ើបអង្កេតរកមូលហេតុ ដែលបានធ្វើឲ្យគាំងដំណើរការ (ចុចអាន)
៦៖ អាមេរិក៖ មនុស្សស្លាប់កើនដល់២៩នាក់ និង១,៣០០នាក់បាត់ខ្លួន ក្រោយព្យុះហឺរីខិនវាយប្រហារ ខណៈការខាតបង់គិតជាទឹកប្រាក់៣០ពាន់លានដុល្លារ (ចុចអាន)
៧៖ សមាជិកចំនួន០៩នៃក្រុមប្រឹក្សាសន្តិសុខ UN ស្នើបើកកិច្ចប្រជុំបន្ទាន់ ស្តីពីបញ្ហារ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា! (ចុចអាន)
៨៖ បច្ចេកវិទ្យាបន្តពូជដែលមានជំនួយ អនុវត្តរយៈពេល៣០ឆ្នាំ ក្នុងប្រទេសចិន ទទួលបានលទ្ធផលល្អ (ចុចអាន)
៩៖ ឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន មានការលូតលាស់ខ្លាំង (ចុចអាន)
១០៖ យើងនឹងបង្កើនប្រតិបត្តិការយោធានៅភាគកើតស៊ីរី, នេះជាការអះអាងរបស់លោក Erdogan ប្រធានាធិបតីតួកគី! (ចុចអាន)