(ភ្នំពេញ)៖ ដោយផ្តោតការទុកចិត្តទុកដាក់ដល់ការប្រែក្លាយសាកលវិទ្យាល័យកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមនៃការសិក្សាការបង្រៀន ការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងមានបំណងគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពចម្បងនៅកម្ពុជា សាកលវិទ្យាល័យសម្រចផ្តល់អាហារូបករណ៍ ចំនួន៣០៥០កន្លែង សម្រាប់ឆ្នាំ២០១៨-២០១៨។
*អាហារូបករណ៍សម្រាប់ថា្នក់បរិញ្ញាបត្ររួមមាន៖
១៖ សាលាសិល្បៈច្នៃប្រឌិត (សិក្សាជាខេមរភាសា) ចំនួន១៥០កន្លែង
២៖ មហវិទ្យាល័យព័ត៌មាន និងគមនាគមន៍ (សិក្សាជាខេមរភាសា) ចំនួន១០០កន្លែង
៣៖ សាលាពាណិជ្ជសាស្ត្រ តូនីហ្វឺណាន់ដេស ចំនួន១០០កន្លែង
៤៖ មហាវិទ្យាល័យសិល្បៈ និងមនុស្សសាស្ត្រ ចំនួន១០០កន្លែង
៥៖ មហាវិទ្យាល័យអប់រំ ចំនួន១០០កន្លែង
៦៖ មហាវិទ្យាល័យច្បាប់ ចំនួន១០០កន្លែង
៧៖ សាលាភាសាបរទេស ចំនួន១៥០កន្លែង
៨៖ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចំនួន១០០កន្លែង
៩៖ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម ចំនួន១០០កន្លែង
* អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយបរិញ្ញាបត្រ អាហារូបករណ៍ចុះថ្លៃសិក្សា (គ្រប់ឆ្នាំសិក្សា) ២០០០កន្លែង ថ្នាក់បរិញ្ញាបត្រ១៥០០កន្លែង, អនុបណ្ឌិតចំនួន៣០០កន្លែង និងថ្នាក់បណ្ឌិតចំនួន២០០កន្លែង។
សាកលវិទ្យាល័យកម្ពុជា បានឱ្យដឹងថា សម្រាប់កាលបរិច្ឆេទ ឈប់ទទួលពាក្យនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ប្រឡងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ និិងការប្រកាសលទ្ធផលនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងសាកលវិទ្យាល័យកម្ពុជា តាមរយៈគេហទំព័រសាកលវិទ្យាល័យ www.uc.edu.kh និងគេហទំព័រហ្វេសប៊ុកសាកលវិទ្យាល័យ៖ https://www.facebook.com/universityfocambodia/
ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ២៦៧/ ០៦០ ៣៣៣ ៣៤៦/ ០៩៣ ៧៧៧ ៥៧៦/ ០៦៩ ៥២១ ១១១/ ០៩៥ ៦៩២ ១១១/ ០៩៣ ៧៦៨ ៣៨៣/ ០៩២ ៧៣០ ៨០០/ ០៨៩ ៩៩៨ ៩១៩/ ០៩៦ ៣៣២២ ៧១៥/ ០៩៧ ៥៨០ ៨៨ ១៦៕