Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចំណេះដឹងទូទៅ៖ តើផែនដីមានទំហំប៉ុនណា?

19-09-2021 12:44

(ភ្នំពេញ)៖ យើងដឹងហើយថាផែនដីមានរាងមូលដូចផ្លែក្រូច ហើយមានប៉ូលពីរខាងជើង និងខាងត្បូង ប៉ុន្តែយើងអ្នកមានដឹងទេថា តើផែនដីមានទំហំប៉ុនណា?

អ្នកវិទ្យាសាស្ត្របានគណនាអំពីទំហំផ្ទៃ និងអង្កត់ផ្ចិតរបស់ផែនដីឃើញថា ផែនដីរបស់យើងមានទំហំ ៥១០ លានគីឡូម៉ែត្រក្រឡា និងមានអង្កត់ផ្ចិត ៦,៣៧១ គីឡូម៉ែត្រ។

ប្រសិនបើគណនាមួយជុំតាមបណ្ដោយខ្សែអេក្វាទ័ររបស់ផែនដី គឺមានប្រវែង ៤០,០៧៦ គីឡូម៉ែត្រ ចំណែកឯមួយជុំខ្សែបណ្តោយកាត់ប៉ូលទាំងពីរ គឺមានប្រវែង ៤០,០០៧ គីឡូម៉ែត្រ។

ក្នុងចំណោមផ្ទៃផែនដីនេះ ផ្ទៃដីផុសពីទឹកសមុទ្រមាន ១៤៩,៤០០,០០០ គីឡូម៉ែត្រក្រឡា ស្មើនឹង ២៩ ភាគរយនៃផែនដីសរុប និងមានផ្ទៃសមុទ្រមាន ៣៦០,៧០០,០០០ គីឡូម៉ែត្រក្រឡា ស្មើនឹង ៧១ ភាគរយនៃផែនដីសរុប៕