សិក្ខាសាលាឈ្វេងយល់អំពីពណ៌ និងគ្រឿងអលង្ការគ្រីស្តាល់ នាថ្ងៃទី២-៣ សីហា នៅណាហ្គាវើលដ៍
22-07-2025 10:52
(ភ្នំពេញ)៖ ឈ្វេងយល់ពីអំណាចនៃពណ៌ និងត្បូងគ្រីស្តាល់ ក្នុងព្រឹត្តិការណ៍ «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍។

សាធារណជន អាចចូលរួមក្នុងសិក្ខាសាលាចំនួន២ ផ្តល់ជូនដោយយីហោល្បីៗ របស់ប្រទេសសិង្ហបុរី គឺក្រុមហ៊ុនឯកទេសផ្នែកពណ៌ Chroma និងក្រុមហ៊ុនគ្រឿងអលង្ការគ្រីស្តាល់ Sparkle Please ដែលនឹងផ្តល់ជូននូវបទពិសោធន៍ បង្កើនសម្រស់ផ្ទាល់ខ្លួន តាមរយៈការពន្យល់ណែនាំអំពីពណ៌ និងត្បូងគ្រីស្តាល់។
ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ មានក្រុមហ៊ុនជំនាញផ្នែករបៀបរស់នៅល្បីៗចំនួន៩ មកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ដែលនឹងផ្តល់ជូននូវចំណេះដឹង នៃរបៀបរស់នៅក្នុងសម័យថ្មី និងស្ទីលដ៏ទាក់ទាញសម្រាប់សាធារណជនឈ្វេងយល់។
Chroma គឺជាក្រុមហ៊ុនឯកទេសផ្នែកពណ៌ និងរបៀបនៃការស្លៀកពាក់ដើម្បីជួយអ្នកស្លៀកពាក់មានភាពទាក់ទាញ ស្រស់ស្អាត និងទំនុកចិត្ត។ Chroma មានជំនឿថា ពណ៌ឆ្លុះបញ្ចាំង លើសពីរូបរាងខាងក្រៅ របស់អ្នកស្លៀកពាក់ ហើយវាក៏បញ្ជាក់អំពីអត្តចរិតរបស់អ្នកស្លៀកពាក់ផងដែរ។ ពណ៌មានអត្ថន័យលើសពីម៉ូដសម្លៀកបំពាក់ និងផ្តល់នូវអ្វីដែលផ្ទាល់ខ្លួន។
អំឡុងពេលព្រឹត្តិការណ៍ «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» សូមសាធារណជនចូលរួម ក្នុងសិក្ខាសាលាដើម្បីឈ្វេងយល់ពីឥទ្ធិពល នៃពណ៌មកលើអ្នកប្រើប្រាស់។
តាមរយៈការពន្យល់ណែនាំដោយអ្នកជំនាញផ្នែកពណ៌ អ្នកចូលរួមនឹងបានយល់ដឹងអំពីអត្ថន័យនៃពណ៌ រៀនធ្វើការសម្រេចចិត្ត និងនិន្នាការនៃពណ៌ដែលគេពេញនិយមក្នុងពេលបច្ចុប្បន្ន។
ស្ថាបនិក Lyn Chan និង Kenneth Chia បានឱ្យដឹងថា «Chroma ផ្តល់សេរីភាពដល់អ្នកប្រើប្រាស់ ក្នុងការជ្រើសរើសអ្វី ដែលពួកគេចង់ស្លៀកពាក់ ដោយពួកគេអាចស្វែងរកពណ៌ ដែលស័ក្តិសមនឹងសម្បុរ និងអត្តចរិតរបស់ពួកគេ ឬជួយធ្វើឱ្យពួកគេទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ»។
រីឯអ្នកដែលចង់ឈ្វេងយល់ពីគ្រឿងអលង្ការគ្រីស្តាល់ ក្រុមហ៊ុន Sparkle Please នឹងផ្តល់ជូនជាសិក្ខាសាលាស្តីពីខ្សែដៃគ្រីស្តាល់លើកដំបូងក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនគ្រឿងអលង្ការឈានមុខរបស់ប្រទេសសិង្ហបុរី Sparkle Please មានជំនឿថា ត្បូងគ្រីស្តាល់គឺជាគ្រឿងលម្អដ៏ពិសេសមួយ ដែលលើកទឹកចិត្ត និងបង្កើនភាពទាក់ទាញ ដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុននេះមានត្បូងគ្រីស្តាល់គុណភាពខ្ពស់ និងការរចនាប្លែកគេដែលអ្នកពាក់អាចទាញចំណាប់អារម្មណ៍ពីគ្រប់គ្នាដែលនៅជុំវិញ។
សាធារណជនអាចចូលរួមក្នុងសិក្ខាសាលា ស្តីពីការច្នៃខ្សែដៃគ្រីស្តាល់ និងជ្រើសរើសត្បូងគ្រីស្តាល់ ដើម្បីរចនាខ្សែដៃឱ្យត្រូវនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ។ សាធារណជននឹងបាន ឈ្វេងយល់ពីបច្ចេកទេសដាំអង្កាំ បន្តោង រចនាខ្សែដៃតាមម៉ូដដែលខ្លួនស្រឡាញ់ និងអាចយកខ្សែដៃដែលរចនាថ្មីៗនោះទៅគេហដ្ឋានជាមួយប្រអប់ដ៏ស្រស់ស្អាត។
សម្រាប់អ្នកដែលចង់បានបទពិសោធន៍កាន់តែអស្ចារ្យ សូមអញ្ជើញចូលរួមក្នុងសិក្ខាសាលាមួយទល់មួយ ដែលពួកគេអាចច្នៃខ្សែដៃដោយផ្ទាល់ជាមួយអ្នករចនាម៉ូដ។ សាធារណជនក៏អាចទិញគ្រឿងអលង្ការគ្រីស្តាល់ដែលបានរចនាស្រាប់ផងដែរ។
Tiffany Ting ស្ថាបនិកក្រុមហ៊ុនគ្រឿងអលង្ការគ្រីស្តាល់ Sparkle Please បានឱ្យដឹងថា «យើងច្នៃថ្មធម្មជាតិធ្វើជាគ្រឿងអលង្ការដ៏ភ្លឺចែងចាំង។ យើងច្នៃគ្រីស្តាល់ធ្វើជារបស់ទាន់សម័យ ទាក់ទាញ និងប្រណីត។ សូមអញ្ជើញមក និងបង្កើតគ្រឿងលម្អដ៏ស្រស់ស្អាតរបស់លោកអ្នកជាមួយពួកយើង»។
លើសពីសិក្ខាសាលាពិសេសទាំងពីរ សាធារណជនក៏អាចចូលរួមក្នុងថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass និង workshop) ដែលមានពន្យល់ណែនាំអំពីការច្នៃ ផលិតផលផលិតពីស្បែក ស្រាប្រណីត ស្រាស្ពីរីត និងស៊ីហ្គា ជាដើម។
ក្នុងនាមជាគោលដៅឈានមុខគេក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ផ្តល់ជាវេទិកាដ៏កម្រ ដែលជំរុញការលក់រាយនៃទំនិញបែបប្រពៃណី ផ្តោះប្តូរវប្បធម៌ បង្កើនទំនាក់ទំនងរវាងអតិថិជន ជាមួយម្ចាស់យីហោល្បីៗ និងសិល្បៈនៃការច្នៃសម្លៀកបំពាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «លាតត្រដាងបទពិសោធន៍ថ្មីៗ នៃរបៀបរស់នៅប្រកបដោយគុណភាព» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង១១ ព្រឹកដល់៩យប់។
សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឱ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍៕