Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅមិនដល់ ១ខែទៀតទេ Premier League ចាប់ផ្តើម, នេះជាប្រាក់រង្វាន់ដែលក្លិបទាំង ២០ទទួលបានរដូវកាលមុន

21-07-2025 14:02

(ឡុងដ៍)៖ ព្រឹត្តិការណ៍បាល់ទាត់លីគអាជីពដ៏ល្បីលំដាប់ពិភពលោក Premier League របស់អង់គ្លេស នឹងចាប់ផ្តើមដំណើរការរដូវកាលថ្មី ២០២៥-២៦ នាខែក្រោយនេះហើយ ពោលគឺចាប់ពីថ្ងៃទី១៦ ខែសីហាតែម្តង ដោយមាន ២០ក្លិប (ក្រុម) ចូលរួមដដែល។

បណ្តាក្លិបទាំង ២០ គឺទទួលបានប្រាក់រង្វាន់ពី Premier League អាស្រ័យទៅតាមចំណាត់ថ្នាក់ក្នុងលីគ និងទឹកប្រាក់មួយចំនួនទៀត ដែលបានពីការលក់សិទិ្ធនៅតាមកញ្ចក់ទូរទស្សន៍នានាពេញ ១រដូវកាលផងដែរ ដែលត្រូវបានដកស្រង់ចេញផ្សាយពីគេហទំព័រកីឡា BBC មានដូចខាងក្រោមនេះ (គិតជា លានផោន)៖
១-Liverpool (ជើងឯក)-១៧៤.៩
២-Arsenal - ១៧១.៥
៣-Manchester City - ១៦៥.៥
៤-Chelsea - ១៦៣.៧
៥-Newcastle United - ១៦០.២
៦-Aston Villa - ១៥៩.៣
៧-Nottingham Forest - ១៥២.៥
៨-Brighton - ១៤៥.១
៩-Bournemouth - ១៤៣.៤
១០-Brentford - ១៣៨.៩
១១-Fulham - ១៣៥.
១២-Crystal Palace - ១៣៦.១
១៣-Everton - ១៣១.៨
១៤-West Ham - ១៣០.៩
១៥-Manchester United - ១៣៦.២
១៦-Wolves - ១២៣.១
១៧-Tottenham - ១២៧.៨
១៨-Leicester - ១១៦.៩ (កាត់ចេញពីលីគ)
១៩-Ipswich Town - ១១១.១ (កាត់ចេញពីលីគ)
២០-Southampton - ១០៩.២ (កាត់ចេញពីលីគ)៕