Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាកណ្តាល Madley និយាយថា លោកស្អប់ VAR ខ្លាំងណាស់!

06-06-2025 10:40

(ឡុងដ៍)៖ លោក Bobby Madley អាជ្ញាកណ្តាលឈរនៅកម្រិតទី៤ នៅក្របខណ្ឌ Premier League របស់អង់គ្លេស បានសំដែងការមិនពេញចិត្ត ចំពោះប្រព័ន្ធវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ដែលនាំឱ្យធុញទ្រាន់ខ្លាំងណាស់។

លោក Madley តែងតែទទួលបន្ទុកដឹកនាំការប្រកួតនៅ English Football League (EFL) និងជាមន្រ្តីអាជ្ញាកណ្តាលទី៤ ក្នុងក្របខណ្ឌលីគកំពូល Premier League ដែលជារឿយៗ ការប្រកួតនៅ EFL មិនសូវប្រើប្រាស់ VAR នោះទេ នៅពេលប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ ត្រូវបានប្រើនៅ PL ចាប់តាំងពីរដូវកាល ២០១៩-២០។

លោក Madley បានថ្លែងក្នុងពេលចូលរួមកម្មវិធី Cheltenham Science Festival ដែលនិយាយពីបច្ចេកវិទ្យាក្នុងកីឡា បានឱ្យដឹងថា «និយាយក្នុងនាមជាអ្នកគាំទ្របាល់ទាត់ម្នាក់ ខ្ញុំពិតជាស្អប់ ស្អប់ VAR ខ្លាំងណាស់។ ការប្រកួតភាគច្រើននៅ Championship និង League One ដែលគ្មានវា ញាំឱ្យការប្រកួតនានាចាប់អារម្មណ៍»

លោកបានបន្ថែមទៀតថា «ខ្ញុំស្រឡាញ់ League One ណាស់ ព្រោះថា បើអ្នកបំប៉ោងសំណាញ់ទី អ្នកគ្រាន់តែក្រឡេកទៅមើលអាជ្ញាកណ្តាល និងជំនួយការរបស់គាត់តែប៉ុណ្ណោះ។ ពេលគាត់មិនបានលើកទង់ នោះមានន័យថា ចូលទីហើយ»

គួរបញ្ជាក់ផងថា អាជ្ញាកណ្តាល Madley បានកាត់ក្តីក្នុង Premier League បាន ៩១ប្រកួតសរុបគិតចាប់តាំងពី ឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ រហូតដល់ត្រូវបានបណ្តេញចេញពីស្ថាប័ន PGMOL ដោយសារផ្ញើវីដេអូចំអកជនពិការឱ្យទៅមិត្តភ័ក្រ្ត៕