Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសប្រពន្ធ៤ និងកូនជាង៣០នាក់ ក្លាយជាមហាសេដ្ឋីមួយរំពេច ដោយរកឃើញត្បូង១៥គីឡូក្រាម (Video inside)

26-06-2020 16:33

(តង់ហ្សានី)៖ Saniniu Laizer អាយុ៥២ឆ្នាំ ជាកម្មកររ៉ែត្បូងជាលក្ខណៈគ្រួសារបានប្រទះឃើញត្បូង Tanzanite ពណ៌ខៀវ ចំនួនពីរដុំ នៅភាគខាងជើង ប្រទេសតង់ហ្សានី ដោយការរុករករ៉ែកាលពីសប្តាហ៍មុន។ ត្បូង Tanzanite ត្រូវបានគេរាយការណ៍ថា មានទំងន់៩,២គីឡូក្រាម និង៥,៨គីឡូក្រាម ដោយមានទំងន់សរុប១៥គីឡូក្រាម ដែលជាការរកឃើញដ៏កម្រនិងមានតម្លៃខ្ពស់បំផុត។ ក្រសួងរ៉ែរបស់ប្រទេសតង់ហ្សានីបានគេនិយាយថា ជាការរកឃើញដ៏ធំបំផុតមិនធ្លាប់មាន នៅក្នុងប្រទេសអាហ្វ្រិកខាងកើតមួយនេះ។

នៅថ្ងៃពុធទី២៤ ខែមិថុនា ឆ្នាំ២០២០ កន្លងទៅនេះ លោក Laizer បានលក់ត្បូង Tanzanite ទៅភាគខាងជើង នៃតំបន់ ម៉ារ៉ារ៉ា ដោយបានតំលៃ៧,៧៤ពាន់លានហ្ស៊ីនៀន ស្មើនឹង២,៤លានផោន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយ។

លោក Saniniu Laizer ទទួលបានការអបអរសាទរពីលោកប្រធានាធិបតី John Magufuli-Laizer។ ហើយលោកមិនមានបំណងផ្លាស់ប្តូររបៀបរស់នៅរបស់គាត់ច្រើនពេកទេ។ គាត់បានបញ្ជាក់ថា ចង់បង្កើតកសិដ្ឋានចិញ្ចឹមគោចំនួន២,០០០ក្បាលដែលជាក្តីស្រម៉ៃរបស់គាត់។ លោក Laizer មានកូនជាង៣០នាក់និងប្រពន្ធ៤នាក់ ។

Tanzanite គឺជាត្បូងដ៏កម្របំផុតមួយនៅលើផែនដី ហើយត្រូវបានរកឃើញដំបូងនឹងមានទំហំតូចៗតែនៅតំបន់ភាគខាងជើង នៃប្រទេសតង់ហ្សានី នៅឆ្នាំ១៩៦៧ ។ Tanzanite ត្រូវបានគេស្គាល់ថាពន្លឺផ្លេក ដែលរួមមានពណ៌បៃតងក្រហមស្វាយ និងខៀវ។ តម្លៃនៃត្បូងទាំងនោះត្រូវបានកំណត់ដោយភាពកម្ររបស់វា ជាមួយនឹងពណ៌ស្រស់ឆើតឆាយ និងតម្លៃកាន់តែខ្ពស់៕