Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ហេង សួរ សូមអបអរសាទរជូនឯកឧត្តម យូ ស៊ុនឡុង ដែលត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារ «សន្តិបណ្ឌិត»

19-08-2023 20:16

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអបអរសាទរដោយស្មោះជូនចំពោះឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារ «សន្តិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា។

គួរជម្រាបថា នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូងបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «សន្ដិបណ្ឌិត» នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ដល់ឥស្សរជនចំនួន៤រូប ក្នុងនោះរួមមាន៖ ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តមនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម យូ ស៊ុនឡុង ពិតជាស័ក្តិសមបំផុតចំពោះការទទួលបាននូវគោរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ដោយឯកឧត្តមមានគុណបំណាច់ដ៏ថ្លៃថ្លាចំពោះជាតិ និងប្រជាជន ព្រមទាំងមានគុណធម៌ សីលធម៌ ព្រហ្មវិហារធម៌ ជាពិសេសបាននិងកំពុងដឹកនាំធ្វើសកម្មភាពជាគំរូជាក់ស្ដែងជាច្រើនឆ្នាំថែមទៀត។

យើងខ្ញុំសូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាឆ្នាំថ្មី វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរជូនឯកឧត្តម យូ ស៊ុនឡុង និងលោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕