Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Joao Felix បានបង្ហាញអារម្មាណ៍ថា ការឈ្នះពានរង្វាន់ Champions League ជាក្តីស្រម៉ៃក្នុងជីវិត

19-05-2020 10:43

(ម៉ាឌ្រីដ)៖ កីឡាករខ្សែបម្រើប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix បានបង្ហាញពីអារម្មណ៍ពិតថា ការឈ្នះពានរង្វាន់ក្របខណ្ឌបាល់ទាត់អឺរ៉ុប UEFA Champions League ជាក្តីស្រម៉ៃរបស់ខ្លួន ដែលបច្ចុប្បន្នរូបគេកំពុងតែប្រកបអាជីពជាមួយក្រុមអេស្ប៉ាញ Atletico Madrid ដែលត្រូវបាននាំមកពីក្រុម Benfica កាលពីរដូវកាលមុន។ នេះបើតាមការចេញផ្សាយដោយ Marca នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

ខ្សែបម្រើប្រយុទ្ធវ័យ ២០ឆ្នាំ Felix បានកំពុងតែមានភាពជឿជាក់ក្នុងការប្រជែងពាន Champions League ហើយបានប្រាប់ទៅកាន់គេហទំព័រ BTV ថា «អ្វីទាំងនេះត្រូវតែមានសំណាងបន្តិចទើបឈ្នះពាននេះ។ យើងសង្ឃឹមថានឹងអាចឈ្នះវា នោះវាជាអ្វីដែលល្អសម្រាប់ជីវិត និងចំពោះកីឡាករអាជីព»

Felix បច្ចុប្បន្នបានបង្ហាញខ្លួនចំនួន ២០ប្រកួតក្នុងលីគ LaLiga ដោយរកបាន ៤គ្រាប់ក្នុងរដូវកាលនេះ ជាមួយនឹងការផ្ទេរមកកាន់ Atletico Madrid ក្នុងតម្លៃប្រមាណ ១២៩លានអឺរ៉ូពីក្លិបព័រទុយហ្គាល់ Benfica។ រូបគេជាអ្នករួមចំណែកជួយក្រុមឡើងមកវគ្គ ៨ក្រុមនៃ Champions League ក្រោយយកឈ្នះក្លិបអង់គ្លេស Liverpool ដែលជាក្រុមការពារតំណែងជើងឯករដូវកាលមុន៕