តារាល្បីៗ នឹងចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមប្រចាំឆ្នាំ២០១៩ ក្នុងអត្ថន័យ «បរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិតមនុស្ស គឺជាភាពអស្ចារ្យនៃសេចក្តីស្រឡាញ់!» នាថ្ងៃទី១៨ ខែសីហាខាងមុខនេះ
14-08-2019 10:45
(ភ្នំពេញ)៖ ជាផ្នែកមួយចូលរួមកិច្ចការងារសង្គម តារាប្រុសស្រីល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនដួង នឹងបង្ហាញវត្តមានចូលរួមយ៉ាងច្រើនកុះករ ក្នុងកម្មវិធី «បរិច្ចាគឈាមប្រចាំឆ្នាំ២០១៩» នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្បែរមន្ទីរពេទ្ររុស្ស៉ី។ ការចូលរួមបរិច្ចាគឈាមពីសំណាក់តារាល្បីៗ មានដូចជា លោកវិជ្ជបណ្ឌិត សុខ ចិត្ត, កញ្ញា នី មុន្នីនាថ, អ្នកនាង លី ម៉ារីណា, លោក សាយ សៀរ៉ា និងតារាល្បីៗជាច្រើនរូបទៀត នៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ ពីការចូលរួមសាមគ្គីគ្នាដោយទឹកចិត្តក្នុងការជួយសង្គម ជាពិសេសនោះគឺជួយសង្គ្រោះជីវិតមនុស្ស ដែលកំពុងត្រូវការឈាមបន្ទាន់ ដែលនេះគឺជាភាពអស្ចារ្យបំផុត នៃការស្រឡាញ់គ្នាទៅវិញទៅមក ក្នុងនាមជាមនុស្សជាតិតែមួយ។
ជាក់ស្តែង នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ ចាប់ពីវេលាម៉ោង ៨៖០០ ព្រឹកតទៅ នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ជិតពេទ្យរុស្ស៊ី ក្រុមវេជ្ជបណ្ឌិត និងក្រុមតារាសម្ដែង តារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមន្ត្រីរាជការ យោធា និងមន្ត្រីស៊ីវិល និងបណ្ដាក្រុមហ៊ុន ព្រមទាំង CEO master club និងសាលាអន្តរជាតិចុងអ៊ីង នឹងអញ្ជើញចូលរួមបរិច្ចាគឈាម ប្រកបដោយក្តីសប្បាយរីករាយ ព្រោះនេះជានិមិត្តរូបនៃក្តីស្រឡាញ់ដ៏អស្ចារ្យសម្រាប់សង្គម និងមនុស្សជាតិ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះតារាប្រុសស្រីល្បីៗ ដែលចូលរួមបរិច្ចាកឈាម៖
១. វេជ្ជបណ្ឌិត សុខ ចិត្ត
២. វេជ្ជបណ្ឌិត ជួន ម៉េងហួរ
៣. អ្នកនាង លី ម៉ារីណា
៤. កញ្ញា នី មុន្នីនាថ
៥. កញ្ញា ទឹម រដ្ឋា
៦. កញ្ញា ទឹម វត្តី
៧. កញ្ញា ប៊ូ ច័ន្ទដាណែត
៨. កញ្ញា អូ ម៉ូតតា
៩. កញ្ញា គីម ស៉ីវឡាម
១០. កញ្ញា នូ ណា
១១. កញ្ញា បេលី
១២. លោក អៀម សុខា
១៣. លោក អ៊ាម វន្នី
១៤. លោក សាយ សៀរ៉ា
១៥. លោក ម៉ាដូណា
១៦. លោក កែវ មេត្រី
១៧. អ្នកនាង សារាយ សក្ខណា
១៨. លោក ម៉េង វាសនា
១៩. លោក ហូវ ពិសិដ្ឋ
២០. ខេម ប៊ុនថន ព្រមទាំងតារាល្បីៗជាច្រើនរួមទៀតផងដែរ៕