Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ៖ ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង បង្កើតឡើងដើម្បីទាក់ទាញការវិនិយោគ (Video inside)

04-04-2025 14:02

(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានគូសបញ្ជាក់ឲ្យដឹងថា ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង គឺជាឯកសារមួយ ដើម្បីទាក់ទាញអ្នកវិនិយោគពីបរទេស និងការកំណត់តំបន់សក្ដានុពល សម្រាប់ការវិនិយោគ។

ការគូសបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់យ៉ាងដូច្នេះថា «ផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ គឺជាឯកសារមួយ ដើម្បីផ្ដល់នូវអនុសាសន៍ ផ្ដល់នូវជម្រើស ហើយមានការសិក្សាគិតគូត្រឹមត្រូវ ក្នុងន័យសេដ្ឋកិច្ច-សង្គម ដើម្បីទាក់ទាញអ្នកវិនិយោគពីបរទេស»

លើសពីនោះទៀត លោក ឡុង ឌីម៉ង់ បានឲ្យដឹងថា ផែនការមេនេះ គឺជាការកំណត់មួយ ដែលសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយទាំងអស់ តាំងពីផែនការរៀបចំដីធ្លី, ការកំណត់តំបន់ ហើយអភិវឌ្ឍន៍ទៅតាមសក្ដានុពល ដែលមាននៅតាមតំបន់នីមួយៗ។

បើតាមលោក ឡុង ឌីម៉ង់, ផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង នឹងចាប់ផ្ដើមធ្វើការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ អាចថា នៅដើមត្រីមាសទី២ ឆ្នាំ២០២៥ ហើយសម្ដេចបវធិបតី នឹងធ្វើការប្រកាសផ្ទាល់តែម្ដង៕

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ឡុង ឌីម៉ង់៖