Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឡុង ឌីម៉ង់៖ វិស័យឧស្សាហកម្ម និងកសិឧស្សាហកម្ម ជាវិស័យដែលមានភាពធនទៅនឹងវិបត្តិ ដោយសារជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាជន (Video inside)

04-04-2025 13:53

(ភ្នំពេញ)៖ ឆ្លើយបតនឹងសំណួរថា តើវិស័យអ្វីដែលជាឱកាសវិនិយោគនៅខេត្តព្រះសីហនុ ហើយធន់ទៅនឹងវិបត្តិ? លោក ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុ បានលើកឡើងថា វិស័យឧស្សាហកម្ម និងវិស័យកសិឧស្សាហកម្ម ជាវិស័យមួយ ដែលមានភាពរឹងមាំ និងមានតម្រូវការពីប្រជាពលរដ្ឋប្រចាំថ្ងៃ នៅទូទាំងពិភពលោក ទោះបីជាមានវិបត្ដិអ្វីមួយកើតឡើងក៏ដោយ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡុង ឌីម៉ង់ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង» ក្នុងកម្មវិធី FRESH BUSINESS។

លោក ឡុង ឌីម៉ង់ បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យមួយ ដែលវានៅតែបន្ដ និងជាតម្រូវការ របស់ប្រជាពលរដ្ឋប្រចាំថ្ងៃ របស់ប្រជាជនទូទាំងពិភពលោក គឺវិស័យឧស្សាហកម្ម និងវិស័យកសិឧស្សាហកម្ម ទោះមានវិបត្ដិ ក៏មនុស្សនៅតែហូប ហើយសម្លៀកបំពាក់ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ អត់បាត់នោះទេ»

ខាងក្រោមនេះ ជាការលើកឡើងទាំងស្រុង របស់លោក ឡុង ឌីម៉ង់៖