អ្នកជំនាញព័ត៌មានវិទ្យា អំពាវនាវឱ្យប្រុងប្រយ័ត្ន ចំពោះការផ្ញើសារភ្ជាប់ដោយលីង (Link), គួរកុំសាកល្បងចុចបំពេញព័ត៌មាន បើមិនមានប្រភពច្បាស់ (Video inside)
01-02-2025 14:05
(ភ្នំពេញ)៖ លោក ឡាំង មាំ នាយកនៃនាយកដ្ឋានឌីជីថល ធនាគារ MayBank បានអំពាវនាវឲ្យប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន ចំពោះការផ្ញើសារភ្ជាប់ដោយលីង (Link) ហើយគួរតែកុំសាកល្បង ចុចបំពេញព័ត៌មាន បើមិនមានប្រភពច្បាស់ គួរតែទាក់ទងទៅខាងធនាគារឲ្យបានច្បាស់ជាមុនសិន។
ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឡាំង មាំ អញ្ជើញចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «យន្តការលើកកម្ពស់ទំនុកចិត្តអតិថិជនលើការប្រើប្រាស់ Mobile Banking ឬធនាគារចល័ត» ក្នុងកម្មវិធី RESH BUSINESS។
លោក ឡាំង មាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ជាទូទៅធនាគារកម្រផ្ញើសារ ទាក់ទងឲ្យយើងបំពេញលេខសម្ងាត់ [...] បើសិនជាក្នុងសារទូរស័ព្ទមាន Link គួរតែកុំចុច ហើយបើសិនជាចង់ចុច គួរតែបញ្ជាក់ឲ្យច្បាស់អំពីធនាគាររបស់យើង»៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើង របស់លោក ឡាំង មាំ៖