Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អត្រាអ្នកគ្មានការងារធ្វើ អំឡុងខែកញ្ញា-វិច្ឆិការបស់ហុងកុង មិនប្រែប្រួលនៅត្រឹម៣.១ភាគរយដដែល

17-12-2024 23:19

(ហុងកុង)៖ អត្រាអ្នកគ្មានការងារធ្វើ ដែលត្រូវបានកែសម្រួលតាមរដូវកាល របស់ទីក្រុងហុងកុង នៅរក្សាដដែលគឺ៣.១ភាគរយ នៅអំឡុងខែកញ្ញា ដល់ខែវិច្ឆិកា ធៀបនឹងអំឡុងរយៈពេល៣ខែមុន។ នេះបើតាមទិន្នន័យពីរដ្ឋាភិបាល ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤។

«ទីផ្សារការងារគួរតែរក្សាស្ថិរភាពយ៉ាងខ្លាំង ក្នុងរយៈពេលដ៏ខ្លីនេះ ទោះបីជាស្ថានភាព នៅក្នុងវិស័យមួយចំនួន អាចរងផលប៉ះពាល់កាន់តែខ្លាំង ដោយការកើនឡើងនៃភាពមិនប្រាកដប្រជា នៅក្នុងសេដ្ឋកិច្ចពិភពលោក និងការកើនឡើង នៃភាពតានតឹងពាណិជ្ជកម្មក៏ដោយ», នេះបើតាមសម្តីលោក​ Chris Sun លេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពហុងកុង បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍៕