FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «បទពិសោធន៍ពិតរបស់ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ក្នុងការចាប់ផ្តើមអាជីវកម្មដំបូង» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រសហ្បតិ៍នេះ !
14-11-2024 11:14
(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «បទពិសោធន៍ពិតរបស់ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត ក្នុងការចាប់ផ្តើមអាជីវកម្មដំបូង» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ បណ្ឌិត ឌី សុផាន់ ប្រធានក្រុមហ៊ុន SPC រចនាដែកស្មិត សម្របសម្រួលកម្មវិធី ដោយលោក អាន ស៊ីថាវ។
សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រសហ្បតិ៍ ស្អែកនេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕