Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថាបនិករមណីយដ្ឋានភូមិរំដួល និងភូមិសុខារាវី ប្រាប់ពីមូលហេតុនៃការដួលរលំនូវអាជីវកម្មរមណីយដ្ឋាន និងវិធីសាស្ត្រកុំឱ្យរលំ (Video inside)

24-05-2024 17:42

(ភ្នំពេញ)៖ ការបើកអាជីវកម្មមួយ គឺវាមិនងាយស្រួល ដូចអ្វីដែលយើងគិតនោះទេ ប៉ុន្ដែវាក៏មិនលំបាកពេកដែរ បើសិនជាយើងចេះ នូវវិធីសាស្ដ្រក្នុងការអនុវត្ដ, បើតាមការបញ្ជាក់របស់អ្នកជំនួញល្បីឈ្មោះ លោក អៀង សុធារ៉ា ស្ថាបនិករមណីដ្ឋានភូមិរំដួល និងភូមិសុខារាវី បានលើកឡើងថា មូលហេតុនៃការដួលរលំនូវអាជីវកម្ម គឺបណ្ដាលមកពីកត្ដាធំៗចំនួន ៣។

មូលហេតុធំៗទាំង៣នោះរួមមាន៖
ទី១៖ ទស្សនវិជ្ជាគោលការណ៍ធំៗ (ចំរើន ប្រយោជន៍ សុខ និងបុគ្គល សង្គម ធម្មជាតិ) ក្នុងការបង្កើតអាជីវកម្មមិនទាន់យល់ច្បាស់
ទី២៖ មិនទាន់ដឹងវិធីសាស្ដ្រ ដើម្បីយ៉ាងម្ដេចឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន (សប្បាយ៧យ៉ាង)
និងទី៣៖ ពូកែគ្រប់គ្រង (ធនធានមនុស្ស, ហិរញ្ញវត្ថុ, ទំនុកចិត្ដ, ការច្នៃប្រឌិត ឆ្លើយតបនឹងតម្រូវការទីផ្សារ)។

លោក អៀង សុធារ៉ា បានបញ្ជាក់ថា ដើម្បីបើកអាជីវកម្មរមណីយដ្ឋាន ឲ្យមានការដំណើរជោគជ័យ និងគ្មានហានិភ័យដួលរលំ គឺរមណីយដ្ឋាននោះ ត្រូវមានសប្បាយ៧យ៉ាង រួមមាន៖

១៖ ទីកន្លែងគួរចង់រស់នៅ (អារាសសប្បាយ), ២៖ មានកន្លែងលក់ដូរនៅជិត (គោចរសប្បាយ), ៣៖ មានការសន្ទនាផ្លាស់ប្ដូរគំនិតល្អៗ (ធម្មស្សវនសប្បាយ), ៤៖ មានមនុស្សល្អនៅជិត (បុគ្គលសប្បាយ), ៥៖ មានអាហារសុវត្ថិភាពល្អ (ភោជនសប្បាយ), ៦៖ មានអាកាសធាតុល្អ (ឧតុសប្បាយ), ៧៖ មានកន្លែងផ្លាស់ប្ដូរឥរិយាបថល្អ (ឥរិយាបងសប្បាយ)៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកជំនួញល្បីឈ្មោះ លោក អៀង សុធារ៉ា៖