គុណតម្លៃ៣យ៉ាងធ្វើឱ្យ Tube Coffee អាចឈរជើងក្នុងទីផ្សារកាហ្វេបានរឹងមាំ និងទទួលបានការគាំទ្រពីអតិថិជន (Video inside)
22-03-2024 16:17
(ភ្នំពេញ)៖ កញ្ញា ស៊ូ មុន្នីពេជ្យ ស្ថាបនិក និងជា CEO របស់ Tube Coffee បានថ្លែងឲ្យដឹង បច្ចុប្បន្ននេះ Tube Coffee មានទីតាំងចំនួន៣៧ហើយនៅក្នុងប្រទេសកម្ពុជា កត្តាដែលធ្វើឲ្យ Tube Coffee អាចឈរជើង និងមានអតិថិជនគាំទ្រ តាំងពីដំណើរការដំបូងរហូតដល់បច្ចុប្បន្ន ដោយសារតែហាងកាហ្វេមានគុណតម្លៃ៣យ៉ាង ក្នុងនោះរួមមាន ភាពរហ័សនៃការបម្រើសេវាកម្ម, តម្លៃសមរម្យ និងគុណភាពខ្ពស់។
ការបញ្ជាក់ឲ្យដឹងបែបនេះរបស់កញ្ញា ស៊ូ មុន្នីពេជ្យ ធ្វើឡើងក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «បទពិសោធន៍លើការវិនិយោគ Tube Coffee ក្នុងទីផ្សារកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
កញ្ញា ស៊ូ មុន្នីពេជ្យ បានថ្លែងថា «គុណតម្លៃ៣យ៉ាងដែល Tube Coffee តែងតែធ្វើរួមមាន ទី១៖ ភាពរហ័ស ក្នុងការបម្រើសេវាកម្មជូនអតិថិជន អតិថិជនធ្វើការរង់ចាំត្រឹមតែចន្លោះ៣-៥នាទីប៉ុណ្ណោះ។ ទី២៖ តម្លៃសមរម្យ ដែលអតិថិជនអាចទទួលយកបាន ជាមួយនឹងបរិមាណ និងរសជាតិ។ ទី៣៖ គុណភាពខ្ពស់ ចំពោះការផលិតក៏ដូចជាគ្រឿងផ្សំនៃកាហ្វេនីមួយៗ Tube Coffe តែងតែជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងទទួលបានការពិសោធន៍ដោយផ្ទាល់ ដែលជួយឲ្យកាហ្វេកាន់តែមានឱជារស អនាម័យ»។
កញ្ញាបានបន្ថែមថា អ្វីដែលកាន់តែពិសេសទៀតនោះ គឺក្រៅពីភាពរហ័សនៃសេវាកម្ម, តម្លៃ និងគុណភាពខ្ពស់ Tube Coffe តែងតែផលិតទឹកកអនាម័យដោយខ្លួនឯង គ្រប់សាខា Tube Coffe ទាំងអស់ ចាប់ពីសាខាទី១រហូតដល់គ្រប់សាខាសុទ្ធតែមានម៉ាស៊ីនផលិតទឹកកកដោយខ្លួនឯង ដោយផ្ដោតគុណភាព និងអនាម័យផងដែរ៕