Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និយ័តករមូលបត្រកម្ពុជា ប្រកាសផ្តល់លេខអត្តសញ្ញាណវិនិយោគិនមិនគិតកម្រៃសេវា ក្នុងពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា

19-10-2022 10:12

(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា នឹងផ្តល់លេខអត្តសញ្ញាណវិនិយោគិនមិនគិតកម្រៃសេវា ដល់សាធារណជន ដើម្បីជាការចូលរួមអបអរសាទរ ​កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់និយ័តករមូលបត្រកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ។

តាមសេចក្តីជូនដំណឹងនេះបានឱ្យដឹងថា ​ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ និយ័តករមូលបត្រកម្ពុជា នឹងមានរៀបចំកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First Stock» ឆ្នាំ២០២២ នៅផ្សារទំនើបអ៊ីអន ភ្នំពេញ។

ក្រុមហ៊ុនមូលបត្រ និងសារធារណជន អាចស្នើលេខអត្តសញ្ញាណវិនិយោគិន ដោយមិនគិតកម្រៃសេវាតាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ៖ http://id.serc.gov.kh.