បរទេស៖ កាលពីមុនការធ្វើដំណើរ ឆ្លងកាត់មហាសមុទ្រ ភ្នំ វាលខ្សាច់ វាពុំមែនជារឿងងាយស្រួល នោះទេ ព្រោះមធ្យោបាយនៅក្នុងការធ្វើដំណើររបស់យើង មានលក្ខណៈមិនទាន់ប្រសើរ ដូចសព្វថ្ងែនេះ ។ ប៉ុន្តែឥឡូវដោយសារការមានគំនិត ចេះច្នៃប្រឌិតដ៏ទំនើប ក៏ដូចជាការយល់ដឹង អំពីបច្ចេកវិទ្យា ទូលំទូលាយ ទើបធ្វើឲ្យយើងបង្កើតបានជាស្ពាន សម្រាប់ការឆ្លងកាត់ ។ ជាមួយគ្នានោះដែរ ក៏មាន សមិទ្ធផលនៃស្ពានល្អៗ ដែលជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ និងជាប្រវត្តិសាស្រ្តដ៏សម្បូរបែប ព្រមទាំង​បានឈ្នះពានរង្វាន់ថា ជាស្ពានអាកាសដែលល្អបំផុត នៅលើពិភពលោក ។

១. ស្ពាន Pont Vecchio (រ៉ូម-អ៊ីតាលី)

Pont Vecchio គឺជាស្ពាន នៅក្នុងទីក្រុង Florence ឆ្លងកាត់ទន្លេ Arno ។ ស្ពាននេះត្រូវបំផ្លាញ ដោយទឹកជំនន់ នៅក្នុងឆ្នាំ១៣៣៣ ហើយវាត្រូវបានគេកសាងឡើងវិញ នៅក្នុងឆ្នាំ១៣៤៥ ៕

២. ស្ពាន Tower (អង់គ្លេស)

វាមិនត្រឹមតែជាស្ពានដ៏ល្អប្រណិតនោះទេ តែវាក៏ជាតំបន់ប្រវត្តិសាស្រ្ត របស់ទីក្រុងឡុងដ៍ផងដែរ ។ ស្ពាននេះត្រូវបានកសាងទ្បើង នៅសតវត្សទី ១៩ សម្រាប់ជាមធ្យោបាយតែមួយគត់ គឺការឆ្លងកាត់ទន្លេ Thames ។

៣. ស្ពាន Golden Gate (សហរដ្ឋអាម៉េរិក)

វាក៏ជាផ្នែកមួយនៃស្ពាន ដ៏ល្បីល្បាញបំផុត នៅក្នុងពិភពលោក ព្រោះស្ពាននេះ បានក្លាយទៅជារូប តំណាងនៃរដ្ឋ សានហ្វ្រានស៊ីស្កូ ។

៤. ស្ពាន Banpo (កូរ៉េខាងត្បូង)

ជាស្ពានដ៏ទំនើបឆ្លងកាត់ទន្លេ Han ស្ថិតនៅក្នុងទីក្រុងសេអ៊ូល ដែលបានបង្កើតទ្បើងនៅក្នុងឆ្នាំ១៩៨២ ។ នៅពេលថ្ងែមានទឹកបាញ់ ចេញមកពីសងខាងស្ពាន ។ ចំណែកឯនៅពេលយប់វិញ យើងឃើញមាន ពន្លឺភ្លើងចំរុះពណ៌ជាច្រើន ដូចឥន្ធនូជាមួយទឹកដែលកំពុង តែបាញ់ចេញមក ។

៥. ស្ពាន Pont Alexandre III (បារាំង)

វាគឺជាស្ពានដ៏ស្រស់ឆើតឆាយ ដែលមានទីតាំងស្ថិត នៅក្នុងទីក្រុងប៉ារីស ហើយបានចាប់ផ្តើមការសាង សង់នៅក្នុងឆ្នាំ១៨៩៦ និងបានបញ្ចប់នៅឆ្នាំ១៩០០ ។

៦. ស្ពាន Sydney Harbour (អូស្រ្តាលី)

វាអាចហៅឈ្មោះ បានម៉្យាងទៀតគឺ coat-hanger ហើយត្រូវបានសាងសង ទ្បើងនៅក្នុងឆ្នាំ១៨១៥ ។ នៅពេលដែលអ្នកដំណើរឆ្លងកាត់ស្ពាននេះ នឹងបានឃើញនូវទេសភាព ថ្ងៃលេចដ៏ស្រស់ស្អាត ។

៧. ស្ពាន Brooklyn (សហរដ្ឋអាម៉េរិក)

បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ១៨៨៣ ហើយស្ពាននេះ ក៏បានក្លាយជាប្រវត្តិសាស្រ្តថ្នាក់ជាតិ និងរូបតំណាងរបស់ ទីក្រុងញូវយ៉កផងដែរ ។

៨. ស្ពាន Khaju (អ៊ីរ៉ង់)

Khaju ត្រូវបានកសាងឡើង ដោយស្ដេច Persian Shah Abbas ទី II ក្នុងអំឡុងសតវត្សទី១៧ ។ ស្ពាននេះក៏មានមុខងារ ជាទំនប់វារីអគ្គិសនី មួយនៃទន្លេ Zayandeh ។

៩. ស្ពាន Moses (ហូទ្បង់)

អ្នកអាចទទួលនូវអារម្មណ៍ស្រស់ស្រាយ នៅពេលដែលអ្នកបានដើរឆ្លងកាត់ស្ពានមួយនេះ ជាមួយនឹង ទឹកដ៏ថ្លា ព្រមទាំងទេសភាព ដែលមាននៅជុំវិញស្ពានដ៏ខៀវស្រងាត់ ។

១០. ស្ពាន Danyang-Kunshan Grand (ចិន)

ស្ពាននេះគឺជាស្ពានដែលវែងបំផុត នៅលើពិភពលោក ព្រមទាំងបានកត់ចូលក្នុង Guinness Book របស់ពិភពលើកផងដែរ ៕