(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺជាខួប២ឆ្នាំ នៃការរលំរលាយគណបក្សសង្គ្រោះជាតិ ដែលបានរកឃើញដោយតុលាការកំពូលថា ជាអង្គការចាត់តាំងផ្នែកនយោបាយបដិវត្តន៍ពណ៌ និងបានសម្រេច រំលាយគណបក្សនេះតាមច្បាប់ ខណៈ កឹម សុខា ត្រូវបានជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានចាប់ខ្លួននិងឃុំខ្លួន ធ្វើការស៊ើបអង្កេត។

កឹម សុខា ប្រធានគណបក្សនេះ បានថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន នៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៣ថា ខ្លួនទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក និងបានបង្រៀនខ្លួនឱ្យផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ដោយយកគំរូតាមអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី មិនមែនខ្លួនចេះតែធ្វើតាមការនឹកឃើញនោះឡើយ។

គំរូផ្លាស់ប្តូររបបដឹកនាំនៅអតីត ប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី គឺជាទម្រង់នៃការផ្លាស់ប្តូររបបតាមបដិវត្តន៍ពណ៌ហិង្សា មិនមែនតាមមធ្យោបាយប្រជាធិបតេយ្យឡើយ។ មេរៀនបទពិសោធនេះ ត្រូវបានគណបក្សសង្គ្រោះជាតិយកមកអនុវត្ត នៅក្នុងអំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាខែកក្កដា ឆ្នាំ ២០១៣ ហើយសកម្មភាពដែលគណបក្សនេះ បានធ្វើទាំងមុន និងទាំងក្រោយការបោះឆ្នោត ត្រូវបានចាត់ទុកថាជាផែនការបដិវត្តន៍ពណ៌ ដ៏ពិសពុលមិនអាចអត់ឱនបានឡើយ។

ទង្វើរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ជ្រកក្រោមស្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ពិតជាគ្រោះថ្នាក់ដល់ប្រទេសកម្ពុជា ហើយកាលដែលក្រុមថ្នាក់ដឹកនាំនៃអតីតគណបក្សនេះ ធ្វើនយោបាយដោយយកបរទេសមកធ្វើជាម៉ែឪ ដោយមិនយកប្រជាជន និងប្រទេសជាតិ មកធ្វើជាម្ចាស់ពិតជាគ្រោះមហន្តរាយសម្រាប់ជាតិ និងប្រជាជនកាន់តែខ្លាំង។ ពួកគេមិនបានគិតពីផលប្រយោជន៍ជាតិ និងប្រជាជនឡើយ ប៉ុន្តែគិតថា តើធ្វើយ៉ាងដណ្តើមអំណាចឱ្យបាន ទោះបីជាតាមមធ្យោបាយ មិនប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏ពួកគេហ៊ានធ្វើដែរ។ មិនតែប៉ុណ្ណោះ ក្រុមប្រឆាំងថែមទាំងបានយកអធិបតេយ្យភាពជាតិកម្ពុជា ទៅប្តូរនឹងការគាំទ្រនយោបាយ និងថវិកាសម្រាប់ក្រុមខ្លួនថែមទៀតផង។

កាន់តែថ្លើមធំជាងនេះទៀត ពួកគេបានដើរលត់ជង្គង់អង្វរបរទេសកុំឱ្យបរទេសផ្តល់ជំនួយដល់កម្ពុជា កុំវិនិយោគទុននៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា និងអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុ ជាថែមទៀតផងដោយមិនគិតថាទង្វើរបស់ខ្លួន ជាការវាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋខ្មែរ និងបំផ្លាញសេ ដ្ឋកិច្ចជាតិឡើយ។

ក្រោយមក ទណ្ឌិត សម រង្ស៊ី ក៏បានប្រកាសថាខ្លួនក៏ជាមេបដិវត្តន៍ពណ៌ម្នាក់ដែរក្នុងការ ចូលរួមផ្តួលរំលំរដ្ឋាភិបាល ហើយតាមរយៈការគាំទ្រមូលនិធិពីបរទេសបានចំណាយលុយជាច្រើនជួលក្រុម ហ៊ុនបរទេសធ្វើយុទ្ធនាការបំផ្លាញសេដ្ឋកិច្ចកម្ពុជា សម្អុយកេរ្តិ៍ឈ្មោះខ្មែរនៅលើឆាកអន្តរជាតិដោយជួលអ្នកកាសែតបរទេសមួយចំនួន សរសេរអត្ថបទបំភ្លៃខុសពីការពិតបំផ្លាញកម្ពុជាពិត។

ទង្វើបំផ្លាញជាតិដ៏អាក្រក់របស់ក្រុមជនក្បត់ជាតិនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរបានគេមើលឃើញយ៉ាងច្បាស់ថា ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់ជាតិ និងប្រជាជន ហេតុដូច្នេះហើយបានជាប្រជាពល រដ្ឋខ្មែរចំនួន៨៣,០២% នៅក្នុងចំណោមអ្នកដែលមានសិទ្ធិបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោត នៅខែកក្កដា ឆ្នាំ ២០១៨ ហើយក្នុងនោះជាង ៧០% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច តេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ការពារសន្តិភាព ការស្ថិរភាពនយោបាយ និងការពារការអភិវឌ្ឍ ដែលកម្ពុជាបានរកមកដោយលំបាកឆ្លងកាត់ឈាមនិងទឹកភ្នែក និងយកជីវិតទៅប្តូរ កម្ទេចចោលនូវផែនការបំផ្លាញជាតិ របស់ក្រុមក្បត់ជាតិ។

ក្នុងរយៈពេល២ឆ្នាំមកនេះ ពលរដ្ឋខ្មែរពិតជាបានដឹងច្បាស់ថា នរណាជាអ្នកបំផ្លាញជាតិ និងនរណាជាអ្នកស្នេហារជាតិ នរណាជាអ្នកការពរអធិបតេយ្យជាតិ និងនរណាជាអ្នកបំផ្លាញអធិបតេយ្យជាតិ និងឯករាជភាពជាតិខ្មែរ។ ពលរដ្ឋក៏បានដឹងច្បាស់ថានរណា ដែលជាអ្នកស្វិតស្វាញការពារផលប្រយោជន៍ជាតិ នៅចំពោះមុខនៃការគំរាមកំហែងសព្វបែបយ៉ាង ដែលក្រុមមន្ត្រីគណបក្សប្រឆាំង បានព្យាយាមបំផ្លិចបំផ្លាញ។ ក្រុមប្រឆាំង រួមនឹងវិទ្យុបរទេសមួយចំនួនដូចវជា អាស៊ីសេរីបានផ្សព្វផ្សាយគ្មានវិជ្ជាជីវៈបំផ្លាញខ្មែរ ញុះញង់ មួលបង្កាច់ បង្កចលាចលសង្គម។

២ឆ្នាំ ក្រោយពីគណបក្សសង្គ្រោះជាតិ ជាអង្គការចាត់តាំងនយោបាយផ្នែកបដិវត្តន៍ពណ៌ត្រូវបានរំលាយ ក្រុមអ្នកនយោបាយក្បត់ជាតិ នៅតែបន្តឃុបឃិតជាមួយបរទេស ដើម្បីបន្តបំផ្លាញកម្ពុជាដោយប្រើ ប្រាស់វិធីសាស្ត្រថ្មីៗ ហើយចុងក្រោយនេះ កម្លាំងបែកបាក់គ្នា នៃអតីតគណបក្សសង្គ្រោះជាតិដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី បានបន្តសកម្មភាពបំផ្លាញជាតិរបស់ខ្លួនបន្ត។

​ចុងក្រោយនេះ សម រង្ស៊ី មិនត្រឹមតែបាន បំផ្លាញកម្លាំងប្រឆាំងឱ្យខ្ទេចនោះទេ ថែមទាំងបានព្យាយាមប្រើពេលវេលាចុងក្រោយរបស់ខ្លូន ដើម្បីបំផ្លាញកម្ពុជា។ លើសពីមុនទៀត សម រង្ស៊ី ដែលមានគំនុំគ្រួសារជាប់ខ្លួន បានប្រមាថព្រះចរស្តាព្រះមហាក្សត្រ យ៉ាងធ្ងន់ធ្ងរ និងបានបង្ហាញចេតនាយ៉ាងច្បាស់ក្រឡែត ក្នុងការផ្តួលរំលំរបបរាជានិយមនៅកម្ពុជា។

​ចុងក្រោយនេះ ក្រុមជនក្បត់ជាតិនៅតែបន្តផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយបានប៉ុនប៉ងធ្វើរដ្ឋប្រ ហារក្រោមរូបភាព នៃការវិលត្រឡប់មកវិញរបស់ទណ្ឌិត សម រង្ស៊ី មកកាន់កម្ពុជាវិញ។ ប៉ុន្តែម្តងហើយម្តង ទៀត ផែនការក្បត់ជាតិ បំផ្លាញជាតិរបស់ក្រុមក្បត់ជាតិ ត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត គឺគណបក្ស ដែលជាអង្គការចាត់តាំងត្រូវបានរំលាយ មេដឹកនាំបដិវត្តន៍ពណ៌រត់ចោលស្រុកនិងខ្លះជាប់គុក ខ្លះទៀតត្រូវបានច្បាប់ហាមឃាត់ និងដកហូតសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ខ្លះទៀតដែលរួមគំនិតក្បត់ជាតិត្រូវ បានចោទប្រកាន់ចំពោះមុខច្បាប់។

អាចនិយាយបានថា កម្ពុជាពិតជាមានភ័ព្ទសំណាងល្អ ដែលមានមេដឹកនាំប្រកបគតិបណ្ឌិតដូចជា សម្តេចតេជោ ហ៊ុន សែន ដែលក្នុងមួយជីវិតរបស់សម្តេច បានលះបង់សព្វបែបយ៉ាងរហូតយកជីវិតទៅធ្វើ ជាដើមទុន ដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហម ព្រមទាំងបានកសាងប្រទេសពីបាតដៃទទេ រហូតទទួលបានសន្តិភាពពេញលេញ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ និងអភិវឌ្ឍប្រទេសឱ្យមានការ រីកចម្រើនរុងរឿង មានកំណើនសេដ្ឋកិច្ចជាប្រចាំក្នុងរយៈពេល២០ឆ្នាំមកនេះ ក្រោយកម្ពុជានមានសុខសន្តិភាពពេញលេញ។

​រាល់ឧបាយកលទុច្ចរិតរបស់ក្រុមជនក្បត់ជាតិ និងចៅហ្វាយនាយបរទេសរបស់ពួក គេត្រូវបានទប់ស្កាត់បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ហើយមេខ្លោងទាំងឡាយត្រូវបានវិនាសខ្ចាត់ខ្ចាយ ហើយអង្គការចាត់តាំងឧទ្ទាមខុសច្បាប់ត្រូវបានបំផ្លាញដល់ឫសគល់។ ចុងក្រោយនេះ ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការផ្តួលរំលំរបបរាជានិយមនៅកម្ពុជាក្រោមការដឹកនាំរបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ធ្ងន់ធ្ងរបំផុត ដោយក្នុងនោះមនុស្ស ១៨ នាក់រួមទាំង សម រង្ស៊ី បានជាប់ក្នុងបទចោទឧបឃាត និងអ្នកចាញ់បោកការញុះញង់ សម រង្ស៊ី ជាច្រើននាក់ទៀតជាប់ចោទពីបទរួមគំនិតក្បត់។

២ឆ្នាំក្រោយមក ពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ ពិតជាបានដឹងច្បាស់ថារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានពុះពារសព្វបែបយ៉ាងដើម្បីការពារសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់ជាតិ។ រាជរដ្ឋាភិបាលដែលមានសម្តេចហ៊ុន សែន ជាប្រមុខបានខិតខំការពារអធិបតេយ្យជាតិ តស៊ូគ្រប់បែបយ៉ាងប្រឆាំងនឹងការលាបពណ៌ របស់ក្រុមជនក្បត់ជាតិ និងប្រឆាំងនឹងផែន
ការក្បត់របស់ជនក្បត់ជាតិ ដែលបានយកកម្ពុជាទៅប្តូរនឹងផែនការអំណាច បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេស។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ហើយថា ទោះក្នុង តម្លៃណាក៏ដោយ នឹងមិនអនុញ្ញាតឱ្យជនក្បត់ជាតិមួយក្តាប់តូចបំផ្លាញសន្តិភាពដែលកម្ពុជាកំពុងមាននេះ ទេ ហើយក៏មិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយ ឬការគាំទ្រណាមួយឡើយ។ ២ឆ្នាំមកនេះ បានធ្វើឱ្យគេស្គាល់ច្បាស់ថាក្រុមជនក្បត់ជាតិ បានបរាជ័យយ៉ាងអាម៉ាស់ ក្នុងផែនការផ្តួលរំលំរាជរដ្ឋាភិបាលនិង ប៉ុនប៉ងឡើងកាន់អំណាចដោយខុសច្បាប់។

២ឆ្នាំមកនេះ ការស៊ើបអង្កេតប្រឆាំងនឹងជនត្រូវចោទ កឹម សុខា ក៏ត្រូវបានបិទបញ្ចប់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយចៅក្រមស៊ើបអង្កេតនៃសាលាដំបូងរាជធានីភ្នំពេញ និងរង់ចាំសម្រេចថាតើត្រូវបញ្ជូនសំណុំរឿង ទៅជំនុំជម្រះនាពេលខាងមុខឬយ៉ាង។ ជនត្រូវចោទ កឹម សុខា ដែលនេះពេលនេះក៏ត្រូវបានបន្ធួរបន្ថយលក្ខខណ្ឌ នៃការដាក់ត្រួតពិនិត្យតាមផ្លូវតុលាកា រដោយសារតែបានសហការល្អ និងយោងលើបញ្ហាសុខភាព។

ចំណែកជនក្បត់ជាតិ សម រង្ស៊ី និងបក្ខពួកវិញក៏បានបរាជ័យយ៉ាងអាម៉ាស់ក្នុង ផែនការរដ្ឋប្រហារថ្ងៃទី៩ ខែវិច្ឆិកា ហើយបានធ្វើមាតុភូមិនិវត្តន៍តៅប្រទេសរបស់ខ្លួនវិញ យ៉ាងរខេករខាកជាងឆាវឆាវបាក់ទ័ពទៅទៀត។ មាតុភូមិនិវត្តន៍នោះមិនមែនមកប្រទេសកម្ពុជាទេ គឺទៅកាន់ប្រទេសបារាំង វិញយ៉ាងជោគជ័យក្រោមរូបភាពអាម៉ាសសួរពូជ។ នេះហើយជាលទ្ធផលនៃអ្នកនយោបាយដែលបានយក បរទេសមកធ្វើជាម៉ែឪ មិនយកប្រជាជន និងប្រទេសជាតិមកធ្វើជាម្ចាស់ គឺចុងក្រោយត្រូវបណ្តាសារព្រលឹងដូនតាខ្មែរ រលត់រលាយព្រាត់ប្រាស់ក្រុមគ្រួសារជាប់គុក និងចោលឆ្អឹងនៅក្រៅប្រទេស៕

ដោយ៖ ចៅចាក់ស្មុក