(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចជ្រើសរើសយកផ្លូវច្បាប់ក្នុងការទាមទារយុត្តិធម៌ ដោយបានពឹងមេធាវីជាតិបារាំង៣រូបធ្វើពាក្យប្តឹងបុគ្គល សម រង្ស៊ី ទៅកាន់តុលាការបារាំង។ សម្តេចក្រឡាហោម ស ខេង និង ឯកឧត្តម ឌី វិជ្ជា ក៏បានប្តឹងបុគ្គលគ្មានសីលធម៌ សម រង្ស៊ី នេះទៅកាន់តុលាការក្រុងភ្នំពេញនិងតុលាការបារាំងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល» ផងដែរ។ បណ្តឹងទាំងអស់បានដាក់ចូលដល់តុលាការរួចហើយ។ ម្តងនេះទៀត បើតុលាការបារាំងកាត់ឲ្យ សម្តេច ហ៊ុន សែន ឈ្នះក្តី យើងរង់ចាំមើលថាតើទណ្ឌិតទាបថោក សម រង្ស៊ី នឹងហ៊ានរិះគន់ប្រមាថតុលារការបារាំងយ៉ាងដូចម្តេច?

ខ្ញុំសូមជម្រាបជូនថា ដោយសារមាត់ឥតគម្រប អត្តចរិតពាល អសីលធម៌ និងជាបុគ្គលដែលពោរពេញដោយគំនុំគឺ សម រង្ស៊ី ក៏ធ្លាប់ចាញ់ក្តីនៅតុលាការបារាំង លើបណ្តឹងរបស់ ឯកឧត្តម ហោ ណាំហុង នៅឆ្នាំ២០០៩ផងដែរ។ ជាថ្មីម្តងទៀត ផ្អែកតាមទិដ្ឋភាពអង្គហេតុ និងអង្គច្បាប់ គឺទណ្ឌិត សម រង្ស៊ី ដែលញាំញីដោយបណ្តឹងជុំទិសរួចហើយនោះ ប្រាកដណាស់ សម រង្ស៊ី នឹងចាញ់ក្តីនៅតុលាការបារាំងបន្តទៀត។ នៅពេលតុលាការបារាំងសម្រេចក្តី គឺនឹងបញ្ជាក់ជូនសាធារណៈជនជាតិ និងអន្តរជាតិថា សម រង្ស៊ី ជាជនមានទោសតាមផ្លូវច្បាប់ ជាជនអសីលធម៌ទាបថោក ហើយបើទោះបីព្យាយាមចង់បង្កើតលេសនិយាយបន្លំបំភ្លៃប្រែជារឿងនយោបាយក៏ដោយ ក៏អស់តម្លៃហើយ។ ប្រជាជនកម្ពុជា និងមិត្តបរទេសថ្លៃថ្នូរឯទៀត ក៏មិនត្រូវការជនទាបថោកនេះដែរ។ តទៅនេះ តើការប្តឹង សម រង្ស៊ី ទៅតុលារការបារាំងនៅពេលនេះមានអត្ថន័យដូចម្តេច?

ទី១- កន្លងមក បន្ទាប់ពីនិយាយប្រឌិតមួលបង្កាច់លើករណីមរណៈភាពឯកឧត្តម ហុក ឡងឌី រួចហើយ សម រង្ស៊ី យល់ខុស ស្មានមិនត្រូវ និងបាននិយាយថា៖ «សម្តេចតេជោ ហ៊ុន សែន មិនហ៊ានប្តឹងខ្លួនទេ»។ ឥឡូវនេះ បណ្តឹងទៅដល់តុលាការបារាំងរួចហើយ ហើយក៏ធ្វើឲ្យ សម រង្ស៊ី ភ្លឺភ្នែកនិងភ្ញាក់ផ្អើលមិននឹកស្មានដល់ថា សម្តេច ហ៊ុន សែន មានភាពម៉ឺងមាត់ និយាយពិត ធ្វើមែន ហើយតាមវៃ សម រង្ស៊ី តាមផ្លូវច្បាប់រហូតដល់ផ្ទះនៅស្រុកបារាំង។ ការនិយាយបរិហារ៍និងការប្រមាថកាតទានដោយអសីលធម៌ និងគ្មានការទទួលខុសត្រូវ គឺមិនមែនជាសិទ្ធិសេរីភាពឡើយ។ ករណីបែបនេះ មិនថានៅកម្ពុជា ឬបារាំង អង់គ្លេស និងអាមេរិក គឺជាអំពើអសីលធម៌ដែលមិនអាចអត់ឱនឲ្យឡើយ។

ទី២- សម្តេចតេជោ ហ៊ុន សែន ដែលសម្រេចចិត្តជ្រើសយកផ្លូវច្បាប់ប្តឹងបុគ្គល សម រង្ស៊ី ទៅកាន់តុលាការបារាំង រួមទាំងបណ្តឹង២ទៀតរបស់ សម្តេចក្រឡាហោម ស ខេង ទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ និងបណ្តឹងរបស់ឯកឧត្តម ឌី វិជ្ជា ទៅកាន់តុលាការបារាំង គឺជាសាររួមមួយខាងសីលធម៌មនុស្សជាតិថា៖ មនុស្សទាំងអស់នៅក្រោមច្បាប់ ហើយត្រូវមានសីលធម៌ក្នុងជីវិត។ តម្លៃសីលធម៌តាមផ្លូវតុលាការនេះ បានញែកទិដ្ឋភាពនយោបាយ ហើយបង្ហាញលាតត្រដាងថា៖ «សម រង្ស៊ី ជាជនអសីលធម៌ និងទាបថោកបាតសង្គម» ដែលមិនមានតម្លៃអ្វីទាំងអស់។

ទី៣- តាមរយៈសំណុំរឿងនៅតុលាការបារាំងនេះ សម រង្ស៊ី បានកំពុងបន្តបង្កើតបញ្ហាឲ្យខ្លួនឯង និងបង្កើតភាពស្មុគស្មាញផ្ទាល់ខ្លួន ក្នុងជីវិតនយោបាយឥតន័យ។ សម រង្ស៊ី មិនត្រឹមច្របូកច្របល់វិលវល់របៀបមនុស្សវិកលចរិតប៉ុណ្ណោះទេ គឺ សម រង្ស៊ី នឹងត្រូវបង់ពេលវេលាដោយសារត្រូវតុលាការបារាំងកោះហៅឲ្យចូលខ្លួនជាបន្តបន្ទាប់, សម រង្ស៊ី នឹងត្រូវដើរបោកប្រាស់ប្រមូលលុយពីគេ យកទៅបង់ឲ្យថ្លៃមេធាវី។ បន្ទាប់មកទៀត សម រង្ស៊ី មិនត្រឹមតែចាញ់តាមផ្លូវតុលាការទេ គឺនឹងត្រូវបានតុលាការបារាំងប្រថាប់ត្រាតាមផ្លូវច្បាប់ថា ជាជន «បបេរថោក ឬ បបូរថោក» ដែលមិនត្រូវយកខ្លួនបៀតឡើយ។ ខ្ញុំក៏សូមជម្រាបជូនយោបល់ថា៖ បើជនទាបថោកនេះ រៃអង្គាសលុយក្រោមលេសអ្វីក៏ដោយ សូមបងប្អូនសកម្មជនស្លូតត្រង់កុំបន្តផ្តល់លុយឲ្យតទៀត។ សម រង្ស៊ី បោកប្រាស់លុយញើសឈាមបងប្អូនធ្វើអំពើបាប ស្មោកគ្រោកគ្មានសីលធម៌ទេ។ ចរិត សម រង្ស៊ី គឺប្រៀបបាននឹងប្រែតនរកនាឋានលោកីយ៍។

ទី៤- ដួងព្រលឹងវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ហុក ឡងឌី ក៏មិនអនុគ្រោះដល់ សម រង្ស៊ី ចំពោះពើថោកទាបដែល សម រង្ស៊ី មានចំពោះកូនប្រុសគាត់ និងថ្នាក់ដឹកនាំរបស់គាត់នោះឡើយ។ លើសពីនេះ បាបកម្មទាំងឡាយដែល សម រង្ស៊ី មានគឺនឹងតាមផ្តន្ទារ សម រង្ស៊ី គ្រប់ជំហាន រហូត សម រង្ស៊ី អាចស្លាប់តៃហោងដោយរថយន្តបុក ព្រះធរណីស្រូប ឬរន្ទះអគ្គីតាមប្រល័យគ្រប់វិនាទី។ សម រង្ស៊ី បើកើតជាតិណាៗ កុំកើតមកជាមនុស្ស ដែលនាំចង្រៃដល់មនុស្សជាតិ ហើយកុំកើតមកជាខ្មែរ៕

ដោយ៖ សេនាជាតិ