​(ភ្នំពេញ)៖ ​​ថ្ងៃ​ផុតកំណត់​សំរាប់​ទណ្ឌិត​ ​សម​ ​រង្ស៊ី ​ភ្នាល់​ជាមួយ​សម្តេច​តេជោ​ ហ៊ុន​ ​សែន​ ​ដែល​ទណ្ឌិត​រូប​នេះ​កំណត់​ថា​ លោ​ក​ កឹម​ ​សុខា​ ​នឹង​ត្រូវ​ដោះលែង​ ​មុនថ្ងៃទី៣ មីនា ហើយបើមិនដោះលែង​ទេ​ ​លោក​សុខចិត្ត​ចាញ់​ ​នឹង​សុខចិត្ត​វិល​ចូល​ស្រុក​អោយ​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ដាក់គុក​អនុវត្ត​តាមច្បាប់​។​

ផុតថ្ងៃទី៣ មិនាហើយ គ្មាន​ព័ត៌មាន​ណាមួយ​អះអាង​ថា​ គេឃើញលោក កឹម សុខា ចេញដើរហើរផុតពីផ្ទះរបស់លោកនោះឡើយ។

ជា​លទ្ធផល​តាម​កិច្ច​ព្រមព្រៀង​នៃ​ការភ្នាល់​ក្នុង​ល្បែង​ដោះលែង​លោ​ក​ កឹម​ ​សុខា​ ​ដែល​មាន​ទណ្ឌិត​ សម​ ​រង្ស៊ី ​បច្ចុប្បន្ន​កំពុង​រត់គេច​ខ្លួន​រស់នៅ​ក្រៅប្រទេស​ជា​អ្នក​បបួល​ ​មាន​សម្ដេច​តេជោ​ហ៊ុន​ ​សែន​ ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ជាគូ​ភាគី​យល់ព្រម​ក្នុង​ល្បែងភ្នាល់​នេះ​ ​និង​មាន​អង្គភាព​ព័ត៌មាន Fresh ​News ​ធ្វេី​ជា​សាក្សី​ដឹងឮ​ ។

គិត​មកដល់​ម៉ោងនេះ​ ​គេ​មិន​ទទួល​បាន​ព័ត៌មាន​ឬ​លិខិតស្នាម​ផ្លូវច្បាប់​ណាមួយ​បញ្ជាក់​ថា​លោ​ក​ កឹម​ ​សុខា​ ​ត្រូវ​បាន​ដោះលែង​នោះឡើយ។ ​ដូច្នេះ​សរុបសេចក្ដី​មក​ ​ទណ្ឌិត​ សម​ រង្ស៊ី​ ​ពិតជា​ចាញ់​ការភ្នាល់​នេះ​ ​ជាមួយ​សម្ដេច​តេជោ​ ហ៊ុន​ ​សែន​ ​យ៉ាង​ពិតប្រាកដ​ ​ទោះជា​ទណ្ឌិត​រូប​នេះ​ ​បាន​ប្រកាស​លប់​ចោលការ​ភ្នាល់​ជាឯកតោភាគី​ក៏ដោយ​ ​តែ​តាមផ្លូវ​ច្បាប់​មិន​អាចយ​កជា​ការបាន​នោះ​ទេ​។​ ​ចាប់ពី​ថ្ងៃទី៤​ ​ខែមីនា​ ​នេះ​​តទៅ​ ​ប្រជាពលរដ្ឋ​ខ្មែរ​នឹង​ទន្ទឹង​មើលផ្លូវ​ទណ្ឌិត​សម​ រង្ស៊ី ​ជា​រៀង​រហូត​​ថា​​តេី​ថ្ងៃណា​បាន​ទណ្ឌិត​រូប​នេះ​ ​វិល​ចូល​មក​ស្រុក​ខ្មែ​រវិ​ញដេីម្បី​អនុវត្ត​ទៅតាម​កិច្ច​ព្រមព្រៀង​នៃ​ការភ្នាល់​ដែល​ខ្លួន​ទទួល​បាន​លទ្ធផល​ចាញ់​ដ៏​គួរ​អោយ​អាម៉ាស់​នោះ​។

តាម​ព័ត៌មាន​ដែល​នាយ​ខ្វែក​ទទួល​បាន​ ​ក្រោយ​ផុត​ឱ​សា​ននុ​វាទ​ក្នុង​ការភ្នាល់​ ​ហើយគេ​ដឹង​ជា​សាធារណ:ថា​ទណ្ឌិត​សម​ ​រង្ស៊ី ​ពិតជា​ចាញ់​ក្នុង​ល្បែងភ្នាល់​នេះ​យ៉ាង​ពិតប្រាកដ​រួចមក​នោះ​ ​លោក​កែវ​​សុធា​ ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​​ភ្នំពេញ​ ​និង​មន្ត្រី​សមត្ថកិច្ច​ខាង​អនុវត្ត​ច្បាប់​ ​បាន​ត្រៀម​ដីកា​ ​ត្រៀម​ខ្នោះ​ ​ត្រៀម​ឡាន​ស៊ីរ៉ែនកៅអី​ទល់​ខ្នង​រួច​ជា​ស្រេចហើយដើម្បីទៅ​ទទួល​ទណ្ឌិត​សម​ រង្ស៊ី ​ដល់​ព្រលា​នយន្តហោះ​យក​ឆ្ពោះទៅ​ដាក់គុក​ព្រៃស​អនុវត្ត​ទៅតាមច្បាប់​។ ​

ប៉ុន្តែ​មតិ​ភា​គច្រើនគេ​ជឿជាក់​ថា​ទណ្ឌិត​រូប​នេះ​ ​មិន​ហ៊ាន​វិល​ចូល​ស្រុក​អោយ​សមត្ថកិច្ច​វ៉ៃ​ខ្នោះ​បញ្ចូល​គុក​នោះឡើយ​ ​ព្រោះ​ប្រសិន​បើទណ្ឌិត​ សម​ ​រង្ស៊ី ​ពិតជា​ក្លាហាន​​មែន​ ​មិនមែន​ដល់​ថ្ងៃ​បញ្ចប់​នៃ​ការភ្នាល់​​ដឹង​ថា​ខ្លួន​ចាញ់ហើយក៏​សុខចិត្ត​លេប​សំដី​លប់​ចោលការ​ភ្នាល់​នេះ​ដោយខ្លួនឯង​ទាំង​អាម៉ាស់​វិញ​នោះ​ទេ​។​ នៅ​តាម​តុ​កាហ្វេ​នយោបាយ​ភា​គ​ច្រេីន​ ​គេ​នាំគ្នា​និយាយ​ថា​​ ​«​ឱ​! ​ទណ្ឌិត​ ​សម​ ​រង្ស៊ី​ ​អើយ​ ​! ​បើមិន​អាច​ម៏​ទេ​ ​កុំ​ផោម​នាំ​ឆ្កែ​អរ​អី​»​