(ស្វាយរៀង)៖ សិស្សនិស្សិតជាង៤០០នាក់ ដែលរស់នៅឃុំ​ក្រោលគោ​-​ឃុំ​ឈើទាល ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង បានទទួលបានសម្ភារសិក្សាពីក្រុមហ៊ុនមិត្តហ្វូន។

សូមជម្រាបថា ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​បង្កើត​កម្មវិធី «Munny Care Program» ដើម្បី​ជួយ​សិស្សានុសិស្ស ចាប់តាំងពី​កម្រិត​បឋមសិក្សាអនុវិទ្យាល័យ និង​វិទ្យាល័យដែលមាន​សមត្ថភាព​រៀ​ន​ពូកែ និង​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត ​ព្រមទាំង​សម្ភារ​សិក្សា​សម្រាប់​បវេសនកាល​ឆ្នាំ​ថ្មី​។​ កម្មវិធីនេះបានចំណាយ​ទឹកប្រាក់១០​ម៉ឺន​ដុល្លារ ​ដើម្បី​ចាប់ផ្តើម​យុទ្ធនាការ​មួយ​នេះ​​ទូទាំងប្រទេស​កម្ពុជា​។

ដោយឡែកសម្រាប់ការចែកអំណោយ ដល់សិស្សានុសិស្សនៅក្នុងខេត្តស្វាយរៀងនេះ មិត្ត​ហ្វូ​នបានផ្តល់ជូន​កង់​មួយគ្រឿង​,​ ​កាបូបស្ពាយ​,​ សៀវភៅ​, ​ប៊ិច​, ​ខ្មៅ​ដៃ​ទៅដល់​សិស្សានុសិស្ស​នៅ​ ឃុំ​ក្រោលគោ​-​ឃុំ​ឈើទាល ​ស្រុក​ស្វាយជ្រុំ ​ខេត្តស្វាយរៀង ​ដើម្បី​ឲ្យ​ពួកគាត់​ក្លាយខ្លួនជា​ទំពាំង​ស្នង​ឬ​ស្សីនាពេល​អា​នាគ​ត​។

​នេះជា​ការ​សកម្មភាព​ថ្មី​មួយរបស់​មិត្ត​ហ្វូ​ន​ជាមួយនឹង​ទស្សនវិស័យ​ «​អ្នក​យកចិត្តទុកដាក់​-​ច្នៃប្រឌិត​ខ្ពស់​» ​សំដៅ​ទៅលើ​ប្រជាជន​ ដែល​កំពុង​ខ្វះខាត​ព្រមទាំង​តម្រូវការ​នៅ​គ្រប់​ទូទាំង ​កន្លែង​នៃ​ប្រទេស​កម្ពុជា​។​

លោក ​ញ៉ុ​ង ​ឌិន​ថន ​អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​បានឲ្យដឹងថា «​តាំងពី​មិត្ត​ហ្វូ​ន​មាន​វត្តមាន​នៅលើ​ទីផ្សារកម្ពុជា ​បាន​ចូលរួម​សកម្មភាព​កិច្ចការ​ទំនួល​ខុសត្រូវ​សង្គម​ជាច្រើន ​នេះជា​កម្មវិធី​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន ​ដែល​បាន​បន្ត​បេសកកម្ម»។​

​លោក​បន្ដទៀតថា កម្មវិធី​នេះ​រៀបចំឡើងដើម្បីបង្ហាញនូវ​សេចក្តីស្រលាញ់ ការយកចិត្តទុកដាក់ និង​ការគាំទ្រ​លើ​វិស័យ​អប់រំ​ចំពោះ​ក្មេងៗ ដែលជា​យុវជន​ជំនាន់​ក្រោយ​ ឲ្យ​កាន់​តែមាន​កម្លាំងចិត្ត និង​សមត្ថភាព​អាច​បន្ត​ការសិក្សា រហូត​បញ្ចប់​ដោយ​ជោគជ័យ ដើម្បី​ក្លាយជា​ក្មេង​ល្អ, យុវជន​ល្អ និង​ជា​សសរទ្រូង​ដ៏​រឹងមាំ​នៃ​ប្រទេសជាតិ ហើយនេះជាការសម្រួលដល់ជីវភាព របស់គេបានមួយកម្រិតផងដែរ៕