(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៥១៨គ្រឿង រកឃើញល្មើសច្បាប់ ៤៨៥គ្រឿង (ម៉ូតូ៧១ភាគរយ) អប់រំ១៧៣គ្រឿង និងផាកពិន័យ៣១២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ១,៣២៦គ្រឿង, អប់រំ៧៨គ្រឿង និងផាកពិន័យចំនួន២៤៤គ្រឿង។

រយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញានេះ សមត្ថកិច្ចត្រួតពិនិតយានយន្តសរុប ៦៧,៣៩៩គ្រឿង រកឃើញមធ្យោបាយល្មើស ១៤,១២៨គ្រឿង អប់រំ៥,៣៣៩គ្រឿង និងពិន័យ៨,៧៨៩គ្រឿង៕