(ភ្នំពេញ)៖ ប៊ូហេ្វគ្រឿងសមុទ្រស្រស់ៗពីក្រៅប្រទេស ប្រភពនៃរសជាតិឆ្ងាញ់គ្មានពីរ សម្រាប់បំពេញតំរូវការតាមចំណង់ចំណូលចិត្ដ បងប្អូនប្រជាពលរដ្ឋខ្មែរយើង 

ចូលចិត្ដគ្រឿងសមុទ្រស្រស់ៗបែបធម្មជាតិ គុណភាពល្អសម្រាប់សុខភាពនេះ មានលក់ហើយ នៅភោជនីយដ្ឋាន La Coupole ក្នុងសណ្ឋាគារសូហ្វីតែល ។

ភោជនីយដ្ឋាន La Coupole បាននាំយកនូវគ្រឿងសមុទ្រស្រស់ៗធម្មជាតិ​ ជាច្រើនប្រភេទ ដើម្បីជាជម្រើសដែលបម្រើជូនអតិថិជនកម្ពុជា ។ក្នុងនោះ រួមមាន៖ បង្កងកាណាដា បង្កងប៉ាក បង្គារ ត្រីសមុទ្រពីជប៉ុន ពងត្រី Caviar Oscietre ដែលចូលពីអ៊ីរ៉ង់ អយស្ទ័របារំាង និងសាច់អូស្ដ្រាលី រួមទាំងអាហារជាច្រើនប្រភេទទៀត ហើយក្រៅពីនោះ ក៏មានក្ដាមកែបស្រស់ៗផងដែរ ។

ចុងភៅភោជនីយដ្ឋាន La Coupole លោក Benoit Leloup បានឲ្យដឹងថា «អាហារសមុទ្រទាំងអស់នេះ ត្រូវបានផ្ដោតសំខាន់ទៅលើគុណភាពខ្ពស់ជាចម្បង មិនថាគ្រឿងសមុទ្រ ពីក្រៅប្រទេស និងក្នុងស្រុកនេះផ្ទាល់ គឺយើងបានសម្រិតសម្រាំងខ្លាំងណាស់ ។ដូចនេះ សម្រាប់អតិថិជនកម្ពុជា ដែលចូលចិត្ដគ្រឿងសមុទ្រ ពិតជាមិនខុសបំណងនោះឡើយ ធានាថា​ស្រស់ ឆ្ងាញ់ពិសា ពិសាហើយដឹងតែមិនអាចបំភ្លេចនូវរសជាតិគ្រឿងសមុទ្រ និងអាហារផ្សេងៗនៅទីនេះបានទេ»

លើសពីនោះ លោកថ្លែងថា «ប៊ូហ្វេគ្រឿងសមុទ្ររបស់យើង ផ្ដល់ទាំងរសជាតិ និងជម្រើសជាច្រើនសម្រាប់អតិថិជនជ្រើសរើសពិសា ក្នុងតម្លៃសមរម្យបំផុត ពិសេសយើងមានចុងភៅជំនាញបទពិសោធន៍ជាច្រើនឆ្នាំ សម្រាប់រៀបចម្អិនម្ហួបជូនលោកអ្នកពិសា ដែលមានដូចជា៖ អាហារសាច់ស្រស់ៗ, ស៊ូស៊ី, សាស៊ីមី និងអាហារបែបអាស៊ី រួមមាន ស៊ុបតុំយាំ និងសម្លការីគ្រឿងសមុទ្រ ដែលមានរសជាតិឆ្ងាញ់គ្មានពីរ»

ក្រៅពីមុខម្ហូបឆ្ងាញ់ៗច្រើនជម្រើស ក៏មាននូវការរៀបចំនៅក្នុងភោជនីយដ្ឋាន បានល្អឥតខ្ចោះបែបបារាំងផងដែរ ដែលនឹងជួយបង្កើននូវសុភមង្គល ពេលពិសាអាហារ កាន់តែស្រស់បំព្រងសម្រាប់លោកអ្នក។

សម្រាប់ប៊ូហ្វេគ្រឿងសមុទ្រ (Seafood Paradise) តម្លៃពិសេសត្រឹមតែ ៣២ដុល្លារ++ប៉ុណ្ណោះ និង៤៩ដុល្លា ​ជាមួយនឹងការទទួលទានស្រារសជាតិឆ្ងាញ់ពិសា ល្អសម្រាប់សុខភាពផងដែរ។ ពិសេស កាន់តែមានភាពងាយស្រួល សម្រាប់លោកអ្នកដែលចង់ប្រារព្ធពិធីផ្សេងៗដូចជា ជប់លៀង ពិធីខួបកំណើត ខួបអាពាហ៍ពិពាហ៍ លោកអ្នកអាចមកកាន់ទីតាំងដ៏ល្អឥតខ្ចោះ ទាំងរសជាតិអាហារ និងទីកន្លែងធំទូលាយ នៅភោជនីយដ្ឋាន La Coupole បានគ្រប់ពេលវេលា៕

*ចង់ធ្វើការកក់តុ សូមលោកអ្នកអញ្ជើញចូលទៅកាន់វេបសាយនេះ៖ http://bit.ly/2Q2HZQ5 !