(ព្រះសីហនុ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៧៖៤៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយក្រុងព្រះសីហនុ (GSSHV-F7B&F6A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ សង្កាត់លេខ៣និង៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

អគ្គិសនីកម្ពុជាបញ្ជាក់ទៀតថា មូលហេតុបណ្តាលឲ្យដាច់ដូច្នេះ មកពីក្រុមហ៊ុន CFOCN កាយប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម​ (MV) ក្រោមដី។

ក្រុមការងារបច្ចេកទេសបានធ្វើការកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៣៖០០នាទី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕