(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងប្រជែងចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ឱ្យត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីរាយនាម ដែលមានបង្ហាញនៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនៅនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន ក.ស.ហ.វ ឬនៅសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ។

បេក្ខជនប្រឡងក៏អាចចូលទៅពិនិត្យនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានពន្ធដារ www.pd.mef.gov.kh ឬគេហទំព័រវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.efi.mef.gov.kh។

ចំពោះបេក្ខជនដែលពិនិត្យឃើមានកំហុសឆ្គងព័ត៌មានរបស់ខ្លួន ត្រូវស្នើកែតម្រូវព័ត៌មានរបស់ខ្លួនឱ្យបានត្រឹមត្រូវនៅតាមទីកន្លែង និងកាលរិច្ឆេទដែលបានកំណត់ដូចខាងក្រោម៖

* ទីកន្លែង៖ សាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ ជាន់ទី៩ បន្ទប់លេខ៩០១។

* កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។

* ពេលវេលា៖ ពេលព្រឹក ចាប់ពីម៉ោង ៨៖០០នាទី ដល់ម៉ោង ១១៖០០នាទី, នៅពេលរសៀល ចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី។

* បេក្ខជនដែលត្រូវការកែតម្រូវព័ត៌មានទាំងឡាយ ត្រូវភ្ជាប់មកជាមួយនូវសលាកបត្រឯកត្តជនរបស់ខ្លួន៕