(ភ្នំពេញ​)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ នាព្រឹកថ្ងៃសៅរ៍ ទី២២ ខែកញ្ញា​ ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែករង្វាន់ដល់សិស្សសិស្សានុសិស្ស​ ដែលប្រឡងជាប់​សញ្ញាបត្រ​ មធ្យមសិក្សា ​ទុតិយភូមិ​​ (បាក់ឌុប​) និទ្ទេស​ A,B,C,D ឆ្នាំសិក្សា ២០១៧-២០១៨ នៅវិទ្យាល័យ​ ហ៊ុន​ សែន​ ចាក់អង្រែ​ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខណ្ឌ ចៅសង្កាត់​ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ។

ក្នុងពីធីនេះដែរ លោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​ បានឧបត្ថម្ភ​ដូចជា​ ៖ ១-ឧបត្ថម្ភ​សិស្សជាប់និទ្ទេស A​ ទទួលបានម៉ូតូមួយគ្រឿង ម៉ាក Wave ស៊េរីឆ្នាំ២០១៨ ម្នាក់មួយគ្រឿង ចំនួន ​២នាក់​ ។ ២-ឧបត្ថម្ភ​ដល់សិស្សជាប់និទ្ទេស B ទទួលបាន​ Computer ម្នាក់មួយគ្រឿង ចំនួន ៧នាក់​ ។
៣-ឧបត្ថម្ភ​ដល់សិស្សជាប់និទ្ទេស C ទទួលបាន​ថវិកា ក្នង​ម្នាក់ ១០០ដុល្លារ​ ចំនួន​ ១៤នាក់ ។ ៤-ឧបត្ថម្ភ​ដល់សិស្សជាប់និទ្ទេស D ទទួលបាន​ថវិកា ក្នុងម្នាក់ ៥០ដុល្លារ​ ចំនួន ៣៩នាក់។
៥-ឧបត្ថម្ភ​ថវិកាជូនវិទ្យាល័យហ៊ុនសែនចាក់អង្រែ ចំនួន​ ៥០០ដុល្លារ​ ។ ៦-ឧបត្ថម្ភ​ថវិកាជូនបឋមសិក្សាហ៊ុនសែនចាក់អង្រែ​ចំនួន​ ២៥០ដុល្លារ​ ។

អំណោយ និងប្រាក់រង្វាន់ទាំងអស់នេះ គឺជាទឹកចិត្តដ៏ថ្លៃថ្លារបស់លោក ពេជ្រ​ កែវមុនី​ អភិបាល​ នៃគណៈអភិបាលខណ្ឌមានជ័យ​ ។