(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផលិតនូវវីដេអូ បទយកការណ៍មួយ ស្តីអំពី «ការប្រកាសបង់ពន្ធអចលនទ្រព្យ ឆ្នាំ២០១៨» ដោយវីដេអូនេះបានពន្យល់យ៉ាងលម្អិត អំពីការបង់ពន្ធនេះ ទាំងកាលបរិច្ឆេទត្រូវបង់ពន្ធ, ប្រភេទអចលនទ្រព្យដែលត្រូវបង់ពន្ធ និងព័ត៌មានផ្សេងៗទៀត។

សូមជម្រាបថា ការបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០១៨នេះ ចាប់ផ្តើមប្រមូលចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។ ដូច្នេះសល់តែជាង២០ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធនេះនឹងត្រូវបញ្ចប់ សូមបងប្អូនដែលមិនទាន់ ទៅបំពេញកាត្វកិច្ចបង់ពន្ធ សូមប្រញាប់ទៅបង់ពន្ធនេះ ឲ្យទាន់ពេលវេលា៕

សូមទស្សនាវីដេអូនៃបទយកការណ៍ទាំងស្រុង៖