(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៦៥២គ្រឿង រកឃើញល្មើសច្បាប់ ៧៨៣គ្រឿង (ម៉ូតូ៧៥%) អប់រំ ២៧១គ្រឿង និងផាកពិន័យ៥១២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី២១ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ២,០១៣គ្រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៣១០គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២១ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៦០,៩១៦គ្រឿង រកឃើញយានយន្តល្មើស ១២,៨៤០គ្រឿង (ម៉ូតូ៧៤%) ក្នុងនោះអប់រំ ៤,៩១៧ និងផាកពិន័យ ៧,៩២៣គ្រឿង៕