(ភ្នំពេញ)៖ លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប ៦០ឆ្នាំ នៃរដ្ឋធម្មនុញ្ញបារាំង តាមការអញ្ញើញរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃសាធារណៈរដ្ឋបារាំង លោក ឡូរ៉ង់ ហ្វាប្សឺស ( Laurent Fabius )។

ពិធីអបអរសាទរខួប ៦០ឆ្នាំ នៃការបង្កើតរដ្ឋធម្មនុញ្ញបារាំង (១៩៥៨-២០១៨) នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប៉ារីស។ ក្នុងពិធីអបអរសាទរខួប ៦០ឆ្នាំ នៃរដ្ឋធម្មនុញ្ញបារាំង ដែលរៀបចំដោយក្រុមប្រឹក្សាធម្មនុញ្ញបារាំងនេះ មានការចូលរួមដ៏ខ្ពង់ខ្ពស់របស់លោក ម៉ានុអែលម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង៕