(ព្រះសីហនុ)​៖ លោក​វរសេនីយ៍ទោ​ ភុល​ ភស្តា​ អធិការនគរបាលក្រុងព្រះសីហនុ បានឲ្យដឹងថា នា​យប់​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មាន​អំពើ​ហិង្សា​មួយ​កើតឡើង​ នៅហាងខារ៉ា​អូខេ​ ក្រោយពេទ្យចំការចេក សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពវ៉ៃជនរងគ្រោះ​ម្នាក់​ ហើយរត់​គេច​ខ្លួន​។

លោក​វរសេនីយ៍ទោ ​ភុល​ ភស្តា បានបន្ថែមទៀតថា ភ្លាមៗនោះ​ កម្លាំងជំនាញបាន​ អន្តរាគមន៍​ ឃាត់ខ្លួនបក្សពួក​ បាន​ចំនួន៣នាក់៖

១៖ ឈ្មោះ ណយ​ ប្រុស ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី២៨ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២៖ ឈ្មោះ ផុន ស៊ីថា ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់​ម៉ូតូ​រ៉ឺម៉ក​ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៣៖ ឈ្មោះ អាង ម៉េង ភេទប្រុស អាយុ​២៨ឆ្នាំ មុខរបររត់​ម៉ូតូរ៉ឺម៉ក​ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល​ ក្រុមទី៤៦ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ រីឯជនដៃដល់​ម្នាក់​ទៀត​ បានរត់គេចខ្លួន កម្លាំងជំនាញ​កំពុងស្វែងរក។

ជនរងគ្រោះឈ្មោះ គឿង គុយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុកតុក បច្ចុប្បន្នរស់នៅក្រុមទី៨ ភូមិ២ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសបែកក្បាល​ចំពីលើ បច្ចុប្បន្នកំពុងចូល ​ព្យាបាលនៅគ្លីនិកឯកជន (ពេទ្យដើមស្វាយ)។

លោក​វរសេនីយ៍ទោ​ភុល​ ភស្តា អធិការក្រុង បាន​បញ្ជាក់ថា ពួក​គាត់​ឈ្លោះ​គ្នា​ ដោយសារ​តែ​ដណ្តើម​ទី​កន្លែង​ រក​ស៊ី​ដឹក​ម៉ូយ​។ ហើយ​ករណី​នេះ​ ត្រូវ​បានលោក​ស្នងការ​ បញ្ជា​ឲ្យ​ឃាត់ខ្លួកសាងសំណុំរឿង​ បញ្ចូនទៅ​សាលា​ដំបូង​ ដើម្បី​ចាត់ការ​នីតិវិធី៕