(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួលដល់ការកាត់បន្ថយការចំណាយពេលវេលា របស់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីគឺសេវាកម្ម «បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដោយស្វ័យប្រវត្តិ» និងប្រើប្រាស់ដោយមិនចាំបាច់ប្រើលេខកូដ។ 

អតិថិជនប្រាសាក់ទាំងអស់ អាចបញ្ចូលទឹកប្រាក់ចូលក្នុងក្នុងទូរស័ព្ទ របស់ខ្លួនបានយ៉ាងងាយស្រួល និងឆាប់រហ័ស ជាមួយនឹងសេវាកម្មនេះ។ សូមបញ្ជាក់ថា សេវាកម្មថ្មីនេះអាចប្រើប្រាស់បានតាមរយៈ សេវាធនាគារចល័ត និងអេធីអឹម របស់គ្រឹះស្ថានប្រាសាក់ ទូទាំងប្រទេសកម្ពុជាគ្រប់ពេល២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១សប្ដាហ៍។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានឲ្យដឹងថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ តែងតែផ្ដល់ជូនដំណោះស្រាយ ដែលធ្វើឱ្យអតិថិជនមានភាពងាយស្រួល និងភាពរីករាយ។ ខ្ញុំសង្ឃឹមថា អតិថិជននឹងអាចប្រើប្រាស់សេវានេះ ប្រកបដោយភាពងាយស្រួល និងរីករាយ»

លោក សូនី បានបន្ថែមថា ចាប់ពីពេលនេះតទៅ អតិថិជនអាចប្រើសេវាការបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទដោយស្វ័យប្រវត្តិ សម្រាប់ប្រព័ន្ធទូរស័ព្ទ ក្រុមហ៊ុន Smart ពីប្រាសាក់ដោយមិនចាំបាច់ចំណាយពេល ធ្វើដំណើរក្នុងការទិញកាតទូរស័ព្ទ សម្រាប់បញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទទៀតឡើយ។ ប្រាសាក់នឹងនាំយកប្រព័ន្ធទូរស័ព្ទ របស់ក្រុមហ៊ុនផ្សេងបន្ថែមទៀត មកបំពេញតម្រូវការអតិថិជនក្នុងពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ផ្ដល់សេវាទិញកាតទូរស័ព្ទដោយប្រើលេខកូដ សម្រាប់ក្រុមហ៊ុនទូរស័ព្ទធំៗដូចជា៖ Smart, Cellcard, QB និង CooTel។ ដោយឡែកសម្រាប់ការបញ្ចូលទឹកប្រាក់ ក្នុងទូរស័ព្ទដៃដោយផ្ទាល់ដោយមិនបាច់ ប្រើលេខកូដគឺមានតែ សម្រាប់ប្រព័ន្ធ Smart ប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.prasac.com.kh/services/phone-top-up ឬទាក់ទងតាមទូរស័ព្ទ ០២៣ ៩៩៩ ៩១១ ឬ ០៨៦ ៩៩៩ ៩១១៕